ខ្មែរប៉ុស្ដិ៍ Close

Updated៖ អ្នក​ស្លាប់​ដោយសារ​ស៊ូណាមិ​នៅ​ឥណ្ឌូណេស៊ី កើន​ជាង ១២០០​នាក់

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី១ ខែតុលា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 28
Updated៖ អ្នក​ស្លាប់​ដោយសារ​ស៊ូណាមិ​នៅ​ឥណ្ឌូណេស៊ី កើន​ជាង ១២០០​នាក់ Updated៖ អ្នក​ស្លាប់​ដោយសារ​ស៊ូណាមិ​នៅ​ឥណ្ឌូណេស៊ី កើន​ជាង ១២០០​នាក់

រលក​ស៊ូណាមិ ដែល​កើត​ឡើង​កាល​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន នៅ​ប្រទេស​ឥណ្ឌូណេស៊ី បាន​ឆក់​យក​ជីវិត​មនុស្ស​អស់​ចំនួន​ជាង ១២០០​នាក់​ហើយ គិត​ត្រឹម​ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​២០១៨ នេះ។ សេចក្ដី​រាយការណ៍​ពី​អ្នក​ស្លាប់​លើក​មុន​មាន​ត្រឹម​តែ​ជាង ៨០០​នាក់​ប៉ុណ្ណោះ។

បើ​តាម​សារព័ត៌មាន Straits Times បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន មនុស្ស​ប្រមាណ ១៦៧០០​ត្រូវ​បាន​បន្លាស់​ទី​ទៅ​រក​កន្លែង​សុវត្ថិភាព។ បន្ថែម​ពី​នេះ​មាន​ពលរដ្ឋ​ប្រហែល ២,៤​លាន​នាក់​កំពុង​ត្រូវការ​ជំនួយ​មនុស្សធម៌។

សូម​រំលឹក​ថា កាលពី​ថ្ងៃទី២៨ ខែ​កញ្ញា ឆ្នាំ​២០១៨ មាន​គ្រោះ​រញ្ជួយដី​មួយ​រង្វាស់ ៧,៥​រ៉ិចទ័រ បាន​កើតឡើង ហើយ​បង្ក​ជា​រលកយក្ស​ស៊ូណាមិ វាយ​ប្រហារ​ក្រុង Palu ដែល​ស្ថិតនៅ​លើកោះ Sulawesi ប្រទេស​ឥណ្ឌូណេស៊ី។ បើតាម​មន្រ្តី​ខាងលើ​នេះ រលក​ស៊ូណាមិ​នេះ មាន​កម្ពស់ ៦​ម៉ែត្រ៕