ខ្មែរប៉ុស្ដិ៍ Close

វេទិកាសម្ព័ន្ធសង្គមស៊ីវិល ប្រគល់ធុងចម្រោះទឹកស្អាត ចំនួន ៧៦៩ ជូនពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នៅស្រុកបូរីជលសារ និងស្រុកកោះអណ្តែត ខេត្តតាកែវ

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃអាទិត្យ ទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 32
វេទិកាសម្ព័ន្ធសង្គមស៊ីវិល ប្រគល់ធុងចម្រោះទឹកស្អាត ចំនួន ៧៦៩ ជូនពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នៅស្រុកបូរីជលសារ និងស្រុកកោះអណ្តែត ខេត្តតាកែវ វេទិកាសម្ព័ន្ធសង្គមស៊ីវិល ប្រគល់ធុងចម្រោះទឹកស្អាត ចំនួន ៧៦៩ ជូនពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នៅស្រុកបូរីជលសារ និងស្រុកកោះអណ្តែត ខេត្តតាកែវ

រឹកថ្ងៃអាទិត្យ ៧កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ នៅភូមិកំពង់អំពិល ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានប្រគល់ធុងចម្រោះទឹកស្អាតចំនួន៧៦៩ធុង​ ជូនដល់ប្រជាជននៅក្នុងស្រុកបូរីជលសារចំនួន៤៦៩គ្រួសារ និងស្រុកកោះអណ្តែតចំនួន៣០០គ្រួសារ ដែលកំពុងទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារទឹកជំនន់ ដោយធ្វើឱ្យប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ ពិសេសបញ្ហាទឹកស្អាត។ នៅក្នុងឱកាសនេះដែរ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកឧកញ៉ា ដួង តិច អនុប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិន នៅព្រះរាជាណាចក្រកម្ពុជា ដែលបានឧបត្ថម្ភជាធុងចម្រោះទឹកស្អាតទាំងនេះ​ សម្រាប់ចែកជូនប្រជាជនរងគ្រោះទាំងនេះ។ 

វេទិកាសម្ព័ន្ធសង្គមស៊ីវិលតែងតែសម្របសម្រួលការងារជាមួយអង្គការ-សង្គមស៊ីវិលទាំងថ្នាក់ជាតិ និងទាំងថ្នាក់អន្តរជាតិ ក្នុងកិច្ចបំពេញតាមតម្រូវការជាក់ស្តែងរបស់ប្រជាជននៅមូលដ្ឋាន ដែលជានិច្ចកាល វេទិកាសម្ព័ន្ធសង្គមស៊ីវិលតែងតែចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា​ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ក្នុងការជួយរំលែកទុក្ខលំបាករបស់ប្រជាជន។ 

គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗ កន្លងទៅនេះ វេទិកាសម្ព័ន្ធសង្គមស៊ីវិលបានប្រគល់និងបំពាក់សម្ភារអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យចំនួន១០០គ្រឿងជូនដល់ប្រជាជននៅក្នុងស្រុកបូរីជលសារដែលកំពុងត្រូវការអគ្គិសនីប្រើប្រាស់ផងដែរ៕

អត្ថបទទាក់ទង