ខ្មែរប៉ុស្ដិ៍ Close

លោក សុខ ឥសាន លើកជា​ទស្សនៈថា តើ​ជាបុរស​តួឯកឬ?

ដោយ៖ ទេព សុបញ្ញា ​​ | ថ្ងៃសៅរ៍ ទី២ ខែធ្នូ ឆ្នាំ២០១៧ ទស្សនៈ - នយោបាយ 44
លោក សុខ ឥសាន លើកជា​ទស្សនៈថា តើ​ជាបុរស​តួឯកឬ? លោក សុខ ឥសាន លើកជា​ទស្សនៈថា តើ​ជាបុរស​តួឯកឬ?

នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧នេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ពាក្យថាតួឯក មានន័យថា ជាអ្នកស៊ីដាច់លើសគេ គឺស្អីឲ្យតែងលើសគេ គឺតួឯកហើយ នៅកម្ពុជា មានបុរសម្នាក់ តាំងខ្លួនជាតួឯករហូត តាំងពីចូលប្រឡូកក្នុងឆាកនយោបាយមក ។

លោក សុខ ឥសាន បានបន្ថែមទៀតថា រឿងប្រកួតប្រជែងក្នុងការបោះឆ្នោត គឺចាញ់រហូត មិនដែលឈ្នះសោះ គឺតួឯកខាងចាញ់ ។រឿងលាបព៌ណគឺពូកែលាបព៌ណ គឺតួឯកខាងលាបព៌ណ ។ រឿងជេរប្រមាថ ពូកែជេរប្រមាថគឺតួឯកខាង ជេរប្រមាថ ។រឿងភូតកុហក់ គឺពូកែភូតកុហក់ គឺតួឯកខាងភូតកុហក់ ញុះញង់ ។រឿងពូកែនិងក្លាហាន គឺហ៊ានណាស់គឺ តួឯកខាងក្លាហាន មានការណ៍អី ក្លាហានខាងរត់ចោលស្រុក ។ រឿងដឹកនាំធ្វើបាតុកម្មគឺក្លាហាននាំមុខគេ តែដល់មានបញ្ហា រត់ចោលគេ គឺជាតួឯកខាងរត់មុនគេ ។ រឿងប្រព្រឹត្តល្មើសច្បាប់គ្មានអ្នកណាធ្វើដូចទេ មានតែលើសគេលើសឯង គឺតួឯកខាងល្មើសច្បាប់។
រឿងរត់ទៅពឹងពាក់បរទេសឲ្យដាក់គំនាបលើរាជរដ្ឋាភិបាល លេខ១គ្មានអ្នកណាធ្វើដូចទេ គឺជាតួឯករឿងពឹងបរទេស ឲ្យបំផ្លាញខ្មែរ ។រឿងជាមួយតុលាការ មានជាប់បណ្តឹងច្រើនជាងគេ គឺជាតួឯក ខាងជាប់បណ្តឹង ។

លោក សុខ ឥសាន បានសង្កត់ធ្ងន់ថា ទង្វើ និងសកម្មភាពរបស់ ទណ្ឌិត សម រង្ស៊ី អាចចាត់ទុកថាធ្វើអ្វីសុទ្ធតែលើសគេ ដែលបញ្ជាក់ថាសម រង្ស៊ី ជាតួឯក ។ ប៉ុន្តែ កុំភ្លេចថា នៅក្នុងអតីតបក្សប្រឆាំង មានតួឯកមួយទៀត ដែលរត់ប្រណាំងជាមួយសម រង្ស៊ី រហូតចុងក្រោយនេះបានរត់ឈ្នះសម រង្ស៊ី គឺ លោក កឹម សុខា បានឈ្នះសម រង្ស៊ី ដោយសារបានធ្វើឲ្យមានពិរុទ្ធភាពធ្ងន់ធ្ងរដល់ថ្នាក់ក្បត់ជាតិ ត្រូវជាប់ឃុំខ្លួន លើសសម រង្ស៊ី ដែលតែងតែត្រចៀកស មានបញ្ហាអ្វីរត់ទាន់ មិនបានធ្វើឲ្យជាប់ឃុំនោះទេ ។

អ្នកនាំ​ពាក្យ​បក្ស​កាន់​អំណាចរូប​នេះ​ បាន​បន្ថែម​ថា​ សម រង្ស៊ីបានដឹងជាស្រេចហើយថា ទោះមានអន្តរាគមន៍យ៉ាងណាក៏ កឹមសុខា មិនអាចរួចខ្លួនដែរ ។ តែដើម្បីរក្សាតំណែងជាតួឯក សម រង្ស៊ី ត្រូវតែធ្វើ ធ្វើទាំងកាត់មុខមាត់កញ្ញា កឹម មនោវិទ្យាថែមទៀត ធ្វើហាក់ដូចជាសម រង្ស៊ី ស្រឡាញ់កឹម សុខា ជាងកូនស្រីសំណប់ចិត្តកឹម សុខាទៅទៀត ដែលធ្វើឲ្យកឹម មនោវិទ្យា ឆេះដុំ បានផ្តល់កិត្តិយសឲ្យសម រង្ស៊ីថាជាតួឯក ។ ប៉ុន្តែនៅលើការជាក់ស្តែង មិនមែនសម រង្ស៊ីទេជាតួឯកនោះ ធាតុពិតគឺ កឹម សុខាទេដែលជាតួឯកពិតប្រាកដ ។ ប៉ុន្តែ ទោះចាញ់កឹម សុខា មួយក្តារនេះក្តី ក៏កុំភ្លេចថា រឿងក្បត់ជាតិ គឺ សម រង្ស៊ី នៅតែជាតួឯកដែរ ពីព្រោះសម រង្ស៊ីមានពូជពង្សនិងហ៊្សែនជាជនក្បត់ជាតិខ្លាំងជាងកឹម សុខា ៕