ខ្មែរប៉ុស្ដិ៍ Close

សម្តីថ្នាក់ដឹកនាំក្រុមជម្រើសជាតិកម្ពុជា Keisuke Honda ធ្វើឲ្យកម្ពុជាកាន់តែមានសង្ឃឹម

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១០ ខែកញ្ញា ឆ្នាំ២០១៨ កីឡា - សុខភាព 28
សម្តីថ្នាក់ដឹកនាំក្រុមជម្រើសជាតិកម្ពុជា Keisuke Honda ធ្វើឲ្យកម្ពុជាកាន់តែមានសង្ឃឹម សម្តីថ្នាក់ដឹកនាំក្រុមជម្រើសជាតិកម្ពុជា Keisuke Honda ធ្វើឲ្យកម្ពុជាកាន់តែមានសង្ឃឹម

«បើ​ខ្ញុំ​​គ្មាន​ជំនឿ​ចិត្ត​។ ខ្ញុំ​មិន​មក​ដឹក​នាំ​កម្ពុជា​ទេ ព្រោះ​ការ​ដឹក​កម្ពុជា​ មាន​ហានិភ័យ​ខ្ពស់​»។ ជា​សម្ដី​របស់​អ្នក​ចាត់ការ​ក្រុម​គោព្រៃ​កម្ពុជា ​Keisuke Honda ក្នុង​សន្និសីទកាសែត​ម្សិលមិញ​នេះ​នៅ​សណ្ឋាគារ​ភ្នំពេញ។

អ្នក​ចាត់​ការ​សញ្ជាតិ​ជប៉ុន​រូប​នេះ​បាន​ឲ្យ​ដឹង​ថា​ ​វា​​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ ក្នុង​ការ​ដឹក​នាំ​​កម្ពុជា​​ឲ្យ​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​ក្នុង​រយៈ​ពេល​ខ្លី។ ​លោក​មាន​គំនិត​តែ​មួយ​​ប៉ុណ្ណោះ ក្នុង​ការ​ចូល​ខ្លួន​មក​កាន់​ជា​អ្នក​ដឹក​នាំ​ក្រុម​គោព្រៃ​គឺ ​ធ្វើ​យ៉ាង​ណា​ជួយ​វិស័យ​បាល់ទាត់​កម្ពុជា​ឲ្យ​ទៅ​មុខ​។ ​ ​លោក​​បន្ថែម​ថា បាល់ទាត់​មិន​មែន​ធ្វើ​មួយ​ខែ​ពីរ​ខែ​អាច​ឈាន​ដល់​ចំណុច​ខ្ពស់​នោះ​ទេ ពោល​គឺ​ត្រូវ​ការ​ពេលវេលា​វែង​ដើម្បី​សន្សំ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ទើប​អាច​ខិត​ទៅ​រក​ចំណុច​ដែល​ចង់​បាន​។ លោក​បាន​សន្យា​ថា អំឡុង​ពីរ​ឆ្នាំ​ដែល​លោក​កាន់​ក្រុម​កម្ពុជា នឹង​ប្រឹងប្រែង​ឲ្យ​អស់​ពី​លទ្ធភាព​ ដើម្បី​ជួយ​​អភិវឌ្ឍន៍​វិស័យ​បាល់ទាត់​កម្ពុជា។

​ជំនួបថ្ងៃ​នេះ​កម្ពុជា នឹង​ត្រូវ​ជួប​ក្រុម​​ម៉ាឡេស៊ី​វេលា​ម៉ោង ៦:៣០ នាទី​​ល្ងាច​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ ដែល​ជា​ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​លើក​ដំបូង​ក្រោម​ការ​ដឹក​នាំ​របស់​ Keisuke Honda ៕

អត្ថបទទាក់ទង