ខ្មែរប៉ុស្ដិ៍ Close

ចាប់​ពី​រដូវ​កាល​ ២០១៨​/១៩ ទៅ នឹង​មាន​ការ​កែ​ប្រែ​មួយ​ចំនួន ក្នុង​កម្មវិធី​ Champions League

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៧ ខែមីនា ឆ្នាំ២០១៨ កីឡា - សុខភាព 473
ចាប់​ពី​រដូវ​កាល​ ២០១៨​/១៩ ទៅ នឹង​មាន​ការ​កែ​ប្រែ​មួយ​ចំនួន ក្នុង​កម្មវិធី​ Champions League ចាប់​ពី​រដូវ​កាល​ ២០១៨​/១៩ ទៅ នឹង​មាន​ការ​កែ​ប្រែ​មួយ​ចំនួន ក្នុង​កម្មវិធី​ Champions League

ចាប់​ពី​រដូវ​កាល​ ២០១៨​/១៩ ទៅ នឹង​មាន​ការ​កែ​ប្រែ​មួយ​ចំនួន ក្នុង​កម្មវិធី​ Champions League នេះ​បើ​តាម​ការ​បញ្ជាក់​របស់ UEFA ក្នុង​ថ្ងៃ​នេះ។

ក្នុង​នោះ ការ​កែ​ប្រែ​ធំៗ មាន​ដូច​ជា ការ​អនុញ្ញាត​ឲ្យ​មាន​ដូរ​ចូល​កីឡាករ​បម្រុង​ចំនួន ៤ដង ក្នុង​មួយ​ប្រកួត ការ​អនុញ្ញាត​ឲ្យ​មាន​កីឡាករ​ច្រើន​ជាង​មុន​ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ និង​ការ​ផ្លាស់ប្ដូរ​ម៉ោង​ប្រកួត។

ចាប់​ពី​រដូវ​កាល​ក្រោយ​ទៅ ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ (Knock-out Ties) បើ​លេង​ដល់​ថែម​ម៉ោង ក្លឹប​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​ដូរ​កីឡាករ​បម្រុង​មួយ​លើក​បន្ថែម​ទៀត។ សូម​បញ្ជាក់​ផង​ដែរ​ ក្នុង Champions League វគ្គ​ជម្រុះ មាន​វគ្គ ១៦​ក្រុម ៨ក្រុម និង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។

ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ក្លឹប​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មាន​កីឡាករ​ច្រើន​ជាង​មុន រហូត​ដល់ ២៣​នាក់ ដែល​នេះ​មាន​ន័យ​ថា ចំនួន​កីឡាករ​អង្គុយ​លើ​កៅអី​បម្រុង​នឹង​កើន​ឡើង​ដល់​ ១២​រូប។ បើ​តាម​ច្បាប់​បច្ចុប្បន្ន ក្លឹប​មាន​សិទ្ធិ​យក​តាម​ខ្លួន​ កីឡាករ​ចំនួន​តែ ១៨​នាក់ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ Champions League។

ចំណែក​ឯ​ម៉ោង​ប្រកួត Champions Leagueវិញ ក៏​មាន​ការ​ប្រែប្រួល​ដែរ។ ក្នុង​វគ្គ​ Group Stage ការ​ប្រកួត​នឹង​លេង​នៅ​ម៉ោង ១២:៥៥ ពាក់​កណ្ដាល​អធ្រាត្រ (លើក​លែង​តែ​ការ​ប្រកួត Group Stage ចុង​ក្រោយ​ដែល​បន្ត​លេង​នៅ​ម៉ោង ២:៤៥ ដដែល) ហើយ​វគ្គ​ជម្រុះ​នឹង​លេង​នៅ​ម៉ោង ៣ ទៀប​ភ្លឺ ម៉ោង​នៅ​កម្ពុជា៕

អត្ថបទ ៖ Sabay