ខ្មែរប៉ុស្ដិ៍ Close

ក្រសួងការពារជាតិ៖ យោធាថៃបានបាញ់ផ្សែងពុលចូលក្នុងភូមិសាស្ត្រ ប្រាសាទព្រះវិហារ ភ្នំខ្មោច និង៥មករា

ដោយ៖Sreyleak | ថ្ងៃព្រហស្បតិ៍ ទី១៨ ខែធ្នូ ឆ្នាំ២០២៥ ព័ត៌មានទូទៅ 829
ក្រសួងការពារជាតិ៖ យោធាថៃបានបាញ់ផ្សែងពុលចូលក្នុងភូមិសាស្ត្រ ប្រាសាទព្រះវិហារ ភ្នំខ្មោច និង៥មករា ក្រសួងការពារជាតិ៖ យោធាថៃបានបាញ់ផ្សែងពុលចូលក្នុងភូមិសាស្ត្រ ប្រាសាទព្រះវិហារ ភ្នំខ្មោច និង៥មករា

យោងតាមការបង្ហោះផ្សាយនៅលើបណ្តាញសង្គមរបស់ក្រសួងការពារជាតិ បានជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃបានបន្តធ្វើសកម្មភាពវាយប្រហារមកលើកម្ពុជា នៅយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្ត ប្រាសាទព្រះវិហារ ភ្នំខ្មោច និង៥មករា ខេត្តព្រះវិហារ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥។

ក្រសួងការពារជាតិ បានបញ្ជាក់ថា នៅវេលាម៉ោង ១០:២៩នាទី យោធាថៃបានបាញ់ផ្សែងពុលចូលក្នុងភូមិសាស្ត្រ ប្រាសាទព្រះវិហារ ភ្នំខ្មោច និង៥មករា។

ក្រសួងការពារជាតិ បានគូសបញ្ជាក់ថា កងកម្លាំងកម្ពុជាបាននឹងបន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែ តស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាន និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃ ណាក៏ដោយ៕

Please be informed about the situation along the Cambodia-Thailand border regarding the Thai military forces’ attack on Cambodia in the 4th Military Region at the area of Preah Vihear Temple, Phnom Kmouch, and 5 Makara, Preah Vihear province on December 18, 2025.

– At 10:29 am, the Thai military has used toxic gas in the area of Preah Vihear Temple, Phnom Kmouch, and 5 Makara.

Cambodian forces will continue to stand strong, brave, and steadfast in their fight against the aggressors and remain vigilant in fulfilling their roles to protect the territorial integrity of Cambodia. We will protect our dignity with courage and unwavering resolve, at any cost.

 

 

អត្ថបទទាក់ទង