ខ្មែរប៉ុស្ដិ៍ Close

គេចង់ដឹងថា IPhone រឹងមាំប៉ុនណាគេបានយកឱ្យក្រពើខាំ

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃចន្ទ ទី៣ ខែកញ្ញា ឆ្នាំ២០១៨ កំសាន្ដ & ប្លែកៗ 22

សត្វក្រពើជាសត្វដែលមានគ្រោះថា្នក់ព្រោះធ្មេញរបស់វាដូចទៅនឹងត្រីឆ្លាមអញ្ចឹង។ ការខាំរបស់វាអាចយកជីវិតមនុស្សបាន ប៉ុន្តែសំណាងល្អហើយនេះគឺជាទូរស័ព្ទIPhone។

Youtube Channel មួយឈ្មោះ TexchRax បានសាកល្បងយកទូរស័ព្ទIPhone យកទៅឱ្យក្រពើខាំ ថាតើវាអាចទ្រាំទ្របានកម្រិតណា។ គាត់បានយកទូរស័ព្ទ IPhone 7 ទៅដើម្បីសាកល្បងបន្ទាប់មកគាត់បានសង្កេតថា តើមានរឿងអ្វីបន្ទាប់ពីដាក់ទូរស័ព្ទ IPhone 7 ឱ្យក្រពើខាំ។

បន្ទាប់ពីដាក់ឱ្យក្រពើខាំទូរស័ព្ទរួចហើយគេបានសង្កេតឃើញថាកម្លាំងធ្មេញសង្កត់របស់វាមានកម្លាំងខ្លាំងដែលអាចបំបែកកញ្ជក់ទូរស័ព្ទ IPhone 7បានដូចគេដំអញ្ជឹង។ កុំថាឡើយScreen iPhone 7រឹងមាំយ៉ាងណាក៏ដោយ នៅតែមិនអាចទ្រាំទ្រនឹងកម្លាំងខាំរបស់សត្វក្រពើបានដែរ។

ជាមធ្យមសត្វក្រពើដែលមានអាយុជំទង់នៅអាមេរិកមានទំងន់ប្រមាណ ៣៦០គីឡូក្រាម ហើយនឹងប្រវែងបណ្តោយខ្លួនរបស់វាមានប្រវែង៤ម៉ែត្រ ប៉ុន្តែពួកវាពេលខ្លះអាចលូតលាស់បានទៅដល់៤.៤ម៉ែត្រឯនោះ ហើយទំងន់វាអាចឈានទៅដល់ ៤៥០គីឡូក្រោមផងដែរ។ ក្រពើដែលមានទំងន់ធ្ងន់ និងវែងជាងគេត្រូវបានគេរកឃើញនៅប្រទេស Louisiana ដែលមានប្រវែងទៅដល់ ៥.៨៤ម៉ែត្រឯនោះ។ ហើយក្រពើដែលនៅប្រទេសចិនគឺតូចជាង ដែលជាធម្មតាមានប្រវែង២ម៉ែត្រ។


សម្រួលដោយ៖ ឆៃយ៉ា