ខ្មែរប៉ុស្ដិ៍ Close

លោក ប្រាក់ សុខុន ស្នើទៅសិង្ហបុរីឲ្យជួយបង្កើនការទិញអង្ករ និងផលិតផលកសិកម្មផ្សេងៗពីកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៣១ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 40
លោក ប្រាក់ សុខុន ស្នើទៅសិង្ហបុរីឲ្យជួយបង្កើនការទិញអង្ករ និងផលិតផលកសិកម្មផ្សេងៗពីកម្ពុជា លោក ប្រាក់ សុខុន ស្នើទៅសិង្ហបុរីឲ្យជួយបង្កើនការទិញអង្ករ និងផលិតផលកសិកម្មផ្សេងៗពីកម្ពុជា

ក្នុងដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃ នៅប្រទេសសិង្ហបុរី លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានជួបពិភាក្សាការងារ ជាមួយលោក វីវៀន បាឡាក់គ្រីស្ហណាន់ រដ្ឋមន្រ្តីការបរទេសសិង្ហបុរី ដោយបានស្នើឱ្យសិង្ហបុរីទិញអង្ករ និងផលិតផលកសិកម្មដទៃទៀតពីកម្ពុជាឱ្យបានច្រើន។​

នេះជាការបញ្ជាក់ក្នុងសេចក្ដី ប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរ ទស្សនកិច្ចផ្លូវការរបស់លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន នៅសាធារណរដ្ឋ សិង្ហបុរី ចាប់ពីថ្ងៃទី២៩-៣១ ខែសីហា តាមការអញ្ជើញរបស់លោក វីវៀន បាឡាក់គ្រីស្ហណាន់ ដែលបានចេញផ្សាយនាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨នេះ។

ជាមួយគ្នានោះ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងអំណរគុណ សិង្ហបុរីដែលបន្តជួយគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ពិសេសការកសាងធនធានមនុស្ស ដោយគ្របដណ្តប់លើការ អភិវឌ្ឍសមត្ថភាពឌីជីថលផងដែរ។

សូមជម្រាបថា បើតាមរបាយការណ៍ផ្លូវការរបស់លេខា​ធិការដ្ឋាន ច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ​ បានបញ្ជាក់ថា នៅរយៈពេល៧ខែ ចាប់ពីខែមករា-កក្កដា ឆ្នាំ២០១៨ កម្ពុជាបាននាំ ចេញអង្ករទៅកាន់ទីផ្សារអន្ដរជាតិបានចំនួ​ន ២៩៧,០៨០តោន ធ្លាក់ចុះ ៦.៣% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៧ ដែលមានចំនួន ៣១៥,៩១៦​តោន៕

អត្ថបទទាក់ទង