លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៥ នៅទីក្រុងបាងកក
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៥ នៅទីក្រុងបាងកក
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្រោមមូលបទ “ជំរុញភាពជាដៃគូសម្រាប់ចីរភាព” នៅទីក្រុងបាងកក ប្រទេសថៃ ពីថ្ងៃទី០២ ដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលតបតាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ច័ន្ទអូចា (Prayut Chan-0-cha)។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចុះផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះ។
ក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញចូលរួមក្នុង៖
- កិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៥
- កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២២
- កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៦
- កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ លើកទី១០
- កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២២
- កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី៧
- កិច្ចប្រជុំកំពូលអាស៊ីបូពា៌ លើកទី១៤
- កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២២
- កិច្ចប្រជុំកំពូលភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ លើកទី៣។
ចំពោះព័ត៌មានលម្អិត សូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោម៖







