ក្រសួងការបរទេស នឹងរៀបចំ សន្និបាតប្រចាំឆ្នាំ២០២០ នៅចុងខែមករានេះ
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងរៀបចំ សន្និបាតប្រចាំឆ្នាំ២០២០ នៅថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ ដើម្បីពិនិត្យឡើងវិញពីសកម្មភាព និងការប្រឈមនានានៅក្នុងឆ្នាំ២០១៩ ព្រមទាំងកំណត់ទិសដៅការទូត និងការងារសម្រាប់ឆ្នាំ២០២០។
តាមសេចក្ដីប្រកាសព័ត៌មាន ក្រសួងការបរទេសបានបញ្ជាក់ថា នៅថ្ងៃបិទសន្និបាតនេះ នឹងមានការអញ្ជើញជាអធិបតីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីផ្តល់អនុសាសន៍ និងការណែនាំសម្រាប់អ្នកការទូតកម្ពុជា ក្នុងការអនុវត្តបេសកកម្មការទូត។ ក្នុងឱកាសនោះ លោកនាយករដ្ឋមន្រ្តី នឹងអញ្ជើញប្រកាសជាផ្លូវការការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូអាស៊ី-អឺរ៉ុបលើកទី១៣ ឆ្នាំ២០២០នៅកម្ពុជា ហើយអង្គទូតបរទេសប្រចាំកម្ពុជា ក៏នឹងត្រូវបានអញ្ជើញឲ្យចូលរួមក្នុងពិធីនេះផងដែរ។
សូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោម៖