ខ្មែរប៉ុស្ដិ៍ Close

សំបុត្រថ្ងៃនេះផ្ញើជូន កឹម មនោវិទ្យា ៖ ក្មួយស្រីកំពុងតែរឹត ក ឪពុកក្មួយហើយ!

ដោយ៖ ឱក ច័ន្ទវត្តី ​​ | ថ្ងៃសុក្រ ទី១ ខែធ្នូ ឆ្នាំ២០១៧ ទស្សនៈ - នយោបាយ 104
សំបុត្រថ្ងៃនេះផ្ញើជូន កឹម មនោវិទ្យា ៖ ក្មួយស្រីកំពុងតែរឹត ក ឪពុកក្មួយហើយ! សំបុត្រថ្ងៃនេះផ្ញើជូន កឹម មនោវិទ្យា ៖ ក្មួយស្រីកំពុងតែរឹត ក ឪពុកក្មួយហើយ!

នៅយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ អ្នកនាង កឹម មនោវិទ្យា ជាកូនស្រីលោក កឹម សុខា បានផ្តល់បទសម្ភាសន៍មួយដល់វិទ្យុបារាំង RFI ក្នុងបំណងអ្វីមួយហៅថា «ដាក់សម្ពាធ» មកលើរដ្ឋាភិបាលក្រុងភ្នំពេញ។

ក្មួយអើយក្មួយ! ក្មួយនៅខ្ចីសេចក្តីណាស់ក្នុងកិច្ចការនយោបាយ។ ក្មួយ! កុំថាឡើយ ក្មួយចង់តម្លើងសម្លេងក្មួយ ដើម្បីទៅប្រៀបធៀបជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាលក្រុងភ្នំពេញ ដែលមានពិសោធន៍គ្រប់សមរភូមិ នយោបាយទាំងក្នុងពេលមានសង្គ្រាមផង ក្នុងពេលសន្តិភាព និងសមរភូមិការទូតនិងសេដ្ឋកិច្ចនៅឆាកអន្តរជាតិ, ការពិតនោះ ក្មួយនៅក្មេងសេចក្តី មានសមត្ថភាព មិនស្មើនឹងឪពុករបស់ក្មួយផងទេ។ ហើយបើឪពុកក្មួយ អន់រហូតជាប់ទ្រុងទៅហើយ តើក្មួយចង់តម្លើងតម្លៃកម្រិតណា? ពូ សូមផ្តាំទៅក្មួយដូចតទៅ៖

ទី១- ការណ៍ដែល ក្មួយ ប្រកាសទូងស្គរចង់រក «សម្ពាធ» ពីខាងក្រៅ គឺជាការឆោតល្ងង់មួយ។ ទង្វើរបស់ ក្មួយ នេះគឺមិនខុសអី ក្មួយស្រី យកខ្សែចងរឹត ក សម្លាប់ឪក្មួយនៅក្នុងគុកនោះទេ។

ទី២- ក្មួយ និយាយថានឹងរាយការណ៍ទៅក្រុមប្រឹក្សាសន្តិសុខអំពីបញ្ហាកម្ពុជា។ ក្មួយ ប្រើ«ភាសានយោបាយ» ដោយមិនយល់អ្វីសោះពី«យន្តការបច្ចេកទេសរបស់ សមាជិកទាំង៥នៃក្រុមប្រឹក្សាសន្តិសុខ។ អើ! បើក្មួយរាយការណ៍ទៅ គឹម សុខ នៅគុកព្រៃស បាន ពីព្រោះវាឮសូរ «សុខៗ» ដូចគ្នា។ ប៉ុន្តែបើប្រើពាក្យដល់ក្រុមប្រឹក្សាសន្តិសុខនៅទីក្រុងញូវយ៉ក ដូចកុហកគេពេក ហើយនេះប្រៀបដូចក្មួយស្រី យកកន្ទបគ្របក្បាលខ្លួនឯងអញ្ចឹង។

ទី៣- ក្មួយអើយក្មួយ! ក្នុងសម័យទំនើបទៅហើយ តែក្មួយហាក់នៅតាមមិនទាន់ការវិវត្តន៍របស់ពិភពដែលក្មួយកំពុងរស់នៅ។ គេចាប់បានកលល្បិចនៃ «បដិវត្តន៍ពណ៌» ទៅហើយ តែក្រុមក្មួយរួមទាំងឪពុកក្មួយនៅតែ ងងើល ភ្លេចខ្លួន អួតជ្រុក កោកៗរហូតជាប់គុកទាល់តែបាន។

ក្រុមក្មួយស្រែកក្តែងៗទំយើបរទេស ប៉ុន្តែ ក្មួយ ខ្វះការស្វែងយល់ និងមិនរៀនសូត្រតាមជំនាស់ចាស់ទុំសោះ។ កាលឆ្នាំ១៩៩១ តើគេប្រើភាសាអ្វីដើម្បីដោះស្រាយបញ្ហា? នោះគឺភាសា៖ «សន្តិភាព ផ្សះផ្សា និង បង្រួបបង្រួមជាតិ»។ បើក្មួយនៅល្ងង់និងខ្ចីសេចក្តីខាងនយោបាយទេ កុំកោកកាក ក្រែងភ័យដល់ឪពុកក្មួយដែលកំពុងនៅក្នុងទ្រុង។ សម រង្ស៊ី គឺមានចរិតអញ្ចឹងដែរ គឺស្រែកកោកកាក ដុតឲ្យខ្លោច រោចឲ្យឆៅ ទាល់តែចូលគុក។ ក្មួយ កុំដើរតាមគន្លងនេះ។ ស្តាប់មួយភ្លែត ក្មួយ សម្តែងដូចជាវីរៈនារី។ប៉ុន្តែ បើមានការពិចារណា គឺស្មើនឹងយកខ្សែរឹត ក ឪពុកក្មួយយ៉ាងអញ្ចឹង៕

ពីពូ សេនាជាតិ

សំបុត្រថ្ងៃនេះផ្ញើជូន កឹម មនោវិទ្យា ៖ ក្មួយស្រីកំពុងតែរឹត ក ឪពុកក្មួយហើយ!