រដ្ឋសភានឹងធ្វើការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តចំពោះរាជរដ្ឋាភិបាល នៅថ្ងៃទី៦ ខែកញ្ញាខាងមុខ
នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខ រដ្ឋសភានឹងធ្វើការបោះឆ្នោតដើម្បីជ្រើសតាំងប្រធាន និងអនុប្រធាន រដ្ឋសភា អនុប្រធានគណៈកម្មការជំនាញទាំងអស់នៃរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្តចំពោះរាជរដ្ឋាភិបាល នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋសភា ចេញថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨នេះ។
សេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា មុនមួយថ្ងៃ គឺថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ រដ្ឋសភានីតិកាលទី៦ នឹងប្រារព្ធពិធីបើកសម័យប្រជុំដំបូងក្រោមព្រះរាជអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់ពីបើកសម័យប្រជុំលើកដំបូងនេះ សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦ នឹងផ្តើមការងារក្រោមអធិបតីភាពរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដើម្បីសម្រេចអំពីសុពលភាព នៃអាណត្តិរបស់សមាជិកនីមួយៗ និងអនុម័តបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភានីតិកាលទី៧៕