ការចាប់អារម្មណ៍របស់គណបក្សមិនជាប់ឆ្នោតជុំវិញការចូលរួមជាមួយឧត្តមក្រុមប្រឹក្សានិងពិគ្រោះយោបល់
ក្រោយពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទទួលជួបសំណេះសំណាលជាមួយតំណាងគណបក្សនយោបាយដែលមិនជាប់ឆ្នោតចំនួន១៦នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ នៅវិមានសន្តិភាព ហើយឈានដល់ការបង្កើត «ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់» រួចមក ក៏មានការចាប់អារម្មណ៍យ៉ាងខ្លាំងពីតំណាងគណបក្សនយោបាយដែលបានចូលរួម។
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា (CYP) បានប្រាប់អ្នកកាសែតក្រោយជំនួបថា ការបង្កើតនេះគឺជាចំណុចល្អដោយសារគណបក្សនយោបាយ ចង់ចូលរួមអភិវឌ្ឍជាតិ ចង់ឱ្យជាតិរីកចម្រើន។ លោកបានបន្ថែមថា នេះគឺជាឱកាសមួយផងដែរពីព្រោះការបើកគណបក្សឡើងគោលបំណងធំបំផុតគឺចង់ចូលរួមអភិវឌ្ឍជាតិខ្មែរយើង ជាពិសេសចង់លុបបំបាត់ការជិះជាន់ បំបាត់អំពើពុករលួយ លុបបំបាត់ភាពរើសអើងនយោបាយ និងលុបបំបាត់រឿងឧកញ៉ាទៅប្លន់ដីរាស្ត្រជាដើម។
ចំណែកឯ លោក នួន សុខាវី គណបក្សពន្លឺថ្មី ក៏ប្រកាសគាំទ្រឧត្តមក្រុមប្រឹក្សានេះផងដែរដោយពួកគេបានបញ្ចេញទស្សនៈស្រដៀងគ្នា។ លោក សុខាវី បានថ្លែងថា ការបង្កើតនេះគឺជាចំណុចល្អណាស់ព្រោះរាជរដ្ឋាភិបាលឱ្យយើងមានសិទ្ធិគ្រប់គ្រាន់ ដើម្បីជាកញ្ចក់ឆ្លុះបញ្ចាំង តើមន្ត្រីរាជការណាខុស ហើយរាយការណ៍ជូនរាជរដ្ឋាភិបាល ដើម្បីអនុវត្តទៅតាមច្បាប់ ហើយយើងត្រូវចូលរួមគោរពច្បាប់ទាំងអស់គ្នា។ លោកជឿជាក់ថា ប្រជាពលរដ្ឋពិតជារកយុត្តិធម៌បានច្រើន ព្រោះគណបក្ស ១៦ ចូលរួមនេះគឺជាកញ្ចក់ឆ្លុះបញ្ចាំងដើម្បីរកយុត្តិធម៌ជូនគណបក្សទូទាំងនគរបាន។
ដោយឡែក លោក គង់ មុនីកា វិញបានថ្លែងថា ការបង្កើតឧត្តមក្រុមប្រឹក្សានេះ គឺជាឱកាសថ្មីមួយដែលផ្តល់ឱ្យគណបក្សទាំងអស់ដែលបានចូលរួមបោះឆ្នោតអាចបម្រើនូវឆន្ទៈរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកគាំទ្ររបស់ខ្លួន។ នេះជាឱកាសមួយដែលយើងអាចពាំនាំនូវទុក្ខលំបាក ក៏ដូចជាទុក្ខលំបាកនានាដែលអ្នកគាំទ្រយើងជួបប្រទះ។
គួរបញ្ជាក់ផងដែរថា «ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់» នេះមានភារកិច្ចដូចជា៖
- ទី១៖ ផ្តួចផ្តើមគំនិត ឬផ្តល់មតិនៅលើការរៀបចំគោលនយោបាយដល់រាជរដ្ឋាភិបាល (ធាតុចូល)
- ទី២៖ ចូលរួមផ្តល់យោបល់ដល់សេចក្តីព្រាងច្បាប់របស់របស់រាជរដ្ឋាភិបាលមុនគណៈរដ្ឋមន្រ្តីអនុម័ត។ ឧត្តមក្រុមប្រឹក្សា មានអត្តនោម័តធ្វើញត្តិជូនព្រឹទ្ធសភាតតំាង និងច្បាប់ដែលបានអនុម័តដោយរដ្ឋសភា
- ទី៣៖ ឧត្តមក្រុមប្រឹក្សានេះ បានចូលរួមផ្តល់យោបល់ដល់នាយករដ្ឋមន្រ្តីចំពោះភាពអសកម្ម ឬបទរំលោភណាមួយរបស់មន្រ្តី ឬនាយករដ្ឋ