ខ្មែរប៉ុស្ដិ៍ Close

គួរយល់ដឹង!! អាហារទាំងអស់នេះអាចធ្វើឱ្យអ្នកស្ទះសរសៃឈាម….

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃអង្គារ ទី២១ ខែសីហា ឆ្នាំ២០១៨ កីឡា - សុខភាព 43

ទម្លាប់​សន្សំសំចៃ​ប្រេង​ដោយ ចៀន​បំពង​សាចុះសាឡើង​ជាច្រើន​ដង​នឹង​បង្ក​គ្រោះថ្នាក់​បំផុត​សម្រាប់ សុខភាព ។ តាម​ការស្រាវជ្រាវ​រប​ស់​ពួក វេជ្ជបណ្ឌិត​ឥណ្ឌា ការប្រើ​ប្រេង​របៀបនេះ​ធ្វើឱ្យ​ជំងឺ​បេះដូង នៅ​ប្រទេស​នេះ កើនឡើង ។​
​ ​
​តាម​ពួក​អ្នកវិទ្យាសាស្ត្រ ជាតិ ខ្លាញ់​ក្នុង​អាហារ​មាន​បួន​ប្រភេទ រួមមាន​ជាតិ​ខ្លាញ់​ឆ្អែត​មិន​ឆ្អែត ជាតិ​ខ្លាញ់​បំប្លែង (trans) និង​មូ​ណូ គឺ​គ្រោះថ្នាក់​បំផុត ។ វា​មាន​វត្ត​មាននៅ​គ្រប់​ពពួក​ប្រេង​ពេល ត្រូវបាន​ប្រើប្រាស់​ក្នុង​រយៈពេល​វែង ឬ ក្រោយពេល​ដាំ​ដុះ ។​

អាហារ​ចៀន​ក៏​ជា​អាហារ​បង្ក “​គ្រោះមហន្តរាយ​” អំពី​សុខភាព​ច្រើន បំផុត ។​
​ ​
​ប្រេង​ប្រើប្រាស់​ច្រើនដង​តែង​ឃើញ​នៅតាម​កន្លែង​លក់​អាហារ​តូចតាច ប៉ុន្តែ​សូម្បីតែ​នៅតាម​សណ្ឋាគារ ភោជនីយដ្ឋាន ក៏​អាច​យក​ប្រេង​ដែល ប្រើ​ហើយ​មក​ប្រើ​វិញ​ដែរ ដើម្បី​តែ​ប្រាក់ចំណេញ​សម្រាប់​ខ្លួន ។​
​ ​
​បណ្ឌិត ស៊ុន​ដេ​ប មី​ស្រា (SundeepMishra) ឱ្យដឹងថា​ប្រេង​ពុះ ក្នុង​ច្រើន​ម៉ោង និង​ការប្រើ​សា​ចុះ សា​ឡើង​បានធ្វើឱ្យ​កើន​បរិមាណ​ជាតិ​ខ្លាញ់ trans​។ ហើយ​ទម្លាប់​បរិភោគ​ប្រេង​របៀបនេះ​បានធ្វើឱ្យ ជំងឺ​បេះដូង​កើនឡើង ៕
បន្ថែម​ពីលើ​នេះ​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​អំឡុង​ពេល​មាន​ផ្ទៃពោះ គឺ​លើស​ពី​៣១ ភាគរយ​ចំពោះ​ស្ត្រី​ដែល​បាន​ញ៉ាំ​អាហារ​ចៀន ឬ​បំពង​៤​ទៅ​៦​ដង​ក្នុង​មួ​យស​ប្តា​ហ៍ ហើយ​ហានិភ័យ​នេះ​កាន់តែ​ទ្វេ ដង​ចំពោះ​ស្ត្រី​ដែល​បាន​ញ៉ាំ​វា​លើស​ពី​៧​ដង​ក្នុង​មួ​យស​ប្តា​ហ៍​។

ក្រោយ​ពី​អ្នក​ស្រាវជ្រាវ​បាន​មើល​លើ​ទិន្នន័យ​នៃ​ស​ន្ទ​ស្សន៍​នៃ​ទម្ងន់​ខ្លួន (BMI) រួច​មក ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​អំឡុង​ពេល​មាន​ផ្ទៃពោះ ក្នុង​ចំណោម​ស្ត្រី​ដែល​បាន​ញ៉ាំ​អាហារ​ចៀន ឬ​បំពង គឺ​នៅ​តែ​ខ្ពស់ ទោះជា​វា​ទាប​បន្តិច​ក៏​ដោយ​។

អត្ថបទទាក់ទង