ខ្មែរប៉ុស្ដិ៍ Close

លោក ងួន រតនៈ អញ្ជើញក្នុងពិធីបើកកញ្ចប់វិញ្ញាសាប្រឡង សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលប្រឡងសាកលវិទ្យាបាត់ដំបង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២០ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 34
លោក ងួន រតនៈ អញ្ជើញក្នុងពិធីបើកកញ្ចប់វិញ្ញាសាប្រឡង សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលប្រឡងសាកលវិទ្យាបាត់ដំបង លោក ងួន រតនៈ អញ្ជើញក្នុងពិធីបើកកញ្ចប់វិញ្ញាសាប្រឡង សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលប្រឡងសាកលវិទ្យាបាត់ដំបង

បាត់ដំបង៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨នេះ លោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងមានការអញ្ជើញ ចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុងបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីបើកកញ្ចប់វិញ្ញាសាប្រឡងសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០១៨ នៅមណ្ឌលប្រឡងសាកលវិទ្យាបាត់ដំបង ក្រុងបាត់ដំបង។

សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ នៅខេត្តបាត់ដំបង មានចំនួន បេក្ខជនសរុប ៧.៣៥៣នាក់ ស្រី ៤.០៤៣នាក់ មាន១១មណ្ឌល និងមាន២៩៧បន្ទប់ ។ ក្នុងនោះត្រូវបានបែងចែងជា២ថ្នាក់ គឺថ្នាក់ វិទ្យាសាស្រ្ត មាន៦មណ្ឌល ដែលមានបេក្ខជន ៤.១៦១នាក់ ស្រី ២.៣៩៨នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គមមាន៥មណ្ឌល ដែលមានបេក្ខជន ៣.១៩២ នាក់ ស្រី ១.៦៤៥ នាក់ ។

សូមបញ្ជាក់ថា ការប្រឡងបាក់ឌុប ឆ្នាំ២០១៨នេះ នៅទូទាំងព្រះរាជា ណាចក្រកម្ពុជា មានបេក្ខជនចំនួន១១៧.០៦១ នាក់ កើនឡើងជាង ឆ្នាំមុនចំនួន១៣.៩៤៩នាក់ ដោយបែងចែកចេញជា១៩៥មណ្ឌល ស្មើនឹង៤.៧១៦បន្ទប់ ស្ថិតនៅក្នុង២៥ រាជធានី-ខេត្ត៕

អត្ថបទទាក់ទង