ខ្មែរប៉ុស្ដិ៍ Close

លោក ស​ ខេ​ង​ ផ្ញើរសារកោតសរសើរ និងថ្លែងអំណគុណដល់មន្រ្តី និងកងកម្លាំងដែល​បាន​ខិតខំ​បំពេញ​ភារកិច្ច​ ​បម្រើ​ឲ្យការ​បោះ​ឆ្នោតទទួល​បាន​ជោគ​ជ័យ​​

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៣ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 57
លោក ស​ ខេ​ង​ ផ្ញើរសារកោតសរសើរ និងថ្លែងអំណគុណដល់មន្រ្តី និងកងកម្លាំងដែល​បាន​ខិតខំ​បំពេញ​ភារកិច្ច​ ​បម្រើ​ឲ្យការ​បោះ​ឆ្នោតទទួល​បាន​ជោគ​ជ័យ​​ លោក ស​ ខេ​ង​ ផ្ញើរសារកោតសរសើរ និងថ្លែងអំណគុណដល់មន្រ្តី និងកងកម្លាំងដែល​បាន​ខិតខំ​បំពេញ​ភារកិច្ច​ ​បម្រើ​ឲ្យការ​បោះ​ឆ្នោតទទួល​បាន​ជោគ​ជ័យ​​

យោង​តាម​ផេកហ្វេសប៊ុក ​​របស់លោក​ ស​ ខេ​ង​ ដែលចុះផ្សាយកាលពីថ្ងៃ​ទី​១២​ ខែសីហា​ ឆ្នាំ​២០១៨​ បាន​ឲ្យ​ដឹង​ថា​ “ជូន​ចំពោះ​ថ្នាក់ដឹកនាំ​គ្រប់​ថ្នាក់​និង​មន្ត្រី​ រាជការ​ស៊ី​វិល​ នគរបាល​ជាតិ​ នៃ​ក្រសួងមហាផ្ទៃ​។​ ​ក្នុង​នាម​ក្រសួងមហាផ្ទៃ​ ខ្ញុំ​សូម​ថ្លែង​ នូវ​ការ​កោត​ សរសើរ​ និង​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ ឯកឧត្តម​ លោក​ជំទាវ​ អស់លោក​ លោកស្រី​ដែល​បាន​ខិតខំ​ ប្រឹងប្រែង​បំពេញ​ ភារកិច្ច​ ទទួល​បាន​ជោគ​ជ​យ័​យ៉ាង​ធំធេង​ជូន​ប្រទេស​ជាតិ​ និង​ប្រជាជន​យើង​តាម​តួនាទី​ភារកិច្ច​រៀងៗ​ខ្លួន​ ជា​ពិសេស​កិច្ចការ​ទាំងឡាយ​ដែល​ទាក់ទង​ដល់​ការ​បំរើ​ការ​បោះ​ឆ្នោតជាតិ​ ថ្ងៃ​ទី​ ២៩​ ខែកក្កដា​ ឆ្នាំ​២០១៨​ កន្លង​ទៅ​ថ្មីៗ​នេះ​”។​

សម្ដេច ស ខេង បញ្ជាឲ្យសមត្ថកិច្ចទាំងអស់ ត្រូវត្រៀមលក្ខណដើម្បីការពារសន្ដិសុខ នៅកំឡុងពេលបោះឆ្នោត

ផេកហ្វេសប៊ុក សម្តេចក្រឡាហោម បានបន្តថា សមិទ្ធផល​ និង​ស្នាដៃ​ទាំងអស់​ខាងលើ​នេះ​ពិតជា​បាន​ រួមចំណែក​ យ៉ាង​សំខាន់​មិន​អាច​ខ្វះ​បាន​ដែល​ធ្វើ​ឲ្យ​ រាជ​រដ្ឋ​ភិ​បាល​នីតិកាល​ទី​៥​ នៃ​រដ្ឋសភា​២០១៣-២០១៨​ ទទួល​ បាន​ជោគជ័យ​យ៉ាង​ធំធេង​ជា​ប្រ​វ​តិ្ត​សាស្ត្រ​ ពិសេស​សុខ​សន្តិភាព​ ស្ថេ​រ​ភាព​ សន្តិសុខ​សណ្តាប់​ សា​ធារ​ណៈ​ ការពារ​បាន​នូវ​បូរណភាព​ទឹកដី​ អធិបតេយ្យ​ជាតិ​ ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ សង្គម​និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។​ ប៉ុន្តែ​ទោះបី​យ៉ាងនេះ​ក៏​ដោយ​យើង​ត្រូវ​មើលឃើញ​ថា​បញ្ហា​ ប្រឈម​នៅ​ចំពោះ​មុខ​យើង​ នៅ​មាន​ជា​ច្រើន​ទៀត​ដែល​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦​ (២០១៨-២០២៣)​ ត្រូវ​ដោះស្រាយ​ ពិសេស​ការ​បន្ត​ពង្រឹង​ សុខ​សន្តិភាព​ ស្ថេ​រ​ភាព​ និង​ការ​អភិវឌ្ឍន៍ជនបទ​បម្រើដល់​ជីវភាព​រស់នៅ​ ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​ពិសេស​ ផ្លូវ​ ភ្លើង​ ទឹក​ស្រោច​ស្រប់​ ទឹក​ស្អាត​ និង​អនាម័​យ​ជនបទ​ ។​

​​​ផេកហ្វេសប៊ុក សម្តេចក្រឡាហោម បានបញ្ជាក់ថា “ក្នុង​ន័យ​នេះ​ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា​ ឯក​ឧត្ត​ លោក​ជំទាវ​ អស់លោក​លោកស្រី​ បាន​ត្រៀមខ្លួន​ជា​ស្រេច​ដើម្បី​ចូល​ប្រឡូក​ ក្នុង​កិច្ចការ​ប្រកបដោយ​ ការ​ទទួលខុសត្រូវ​ និង​ប្រកបដោយ​ឆន្ទៈ​យ៉ាង​មោះមុត​បំផុត​ លើក​ត​ម្កើ​ង​ ផលប្រយោជន៍​ជាតិ​ធំ​ជាង​អ្វីៗ​ទាំងអស់​ ធ្វើ​អ្វីៗ​ដែល​ជា​អំពើ​ល្អ​ មិន​បែងចែក​ មិន​បក្ខពួក​និយម​ មិន​គ្រួសារ​និយម​ ប្រឆាំង​អំពើ​ពុក​រលួយ​ មិន​ប្រើ​អំណាច​ដោយ​រំលោភ​។​ ជា​ទីប​ព្ចា​ប់​ខ្ញុំ​សូម​ជូនពរ​ ឯកឧត្តម​ លោក​ជំទាវ​ អស់លោក​ លោកស្រី​ បាន​ប្រកប​តែ​សេចក្តីសុខ​ចម្រើន​គ្រប់ពេលវេលា​និង​ ទទួល​បាន​ជោគ​ជ័យ​គ្រប់​ភារកិច្ច”​ ។

អត្ថបទទាក់ទង