ខ្មែរប៉ុស្ដិ៍ Close

ប៉ូលិសក្រសួងមហាផ្ទៃម្នាក់ ដេកស្លាប់​ក្នុងបន្ទប់សណ្ឋាគារ និងខារ៉ាអូខេ Coloso សង្ស័យធ្វើអត្តឃាត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១ ខែសីហា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 29
ប៉ូលិសក្រសួងមហាផ្ទៃម្នាក់ ដេកស្លាប់​ក្នុងបន្ទប់សណ្ឋាគារ និងខារ៉ាអូខេ Coloso សង្ស័យធ្វើអត្តឃាត ប៉ូលិសក្រសួងមហាផ្ទៃម្នាក់ ដេកស្លាប់​ក្នុងបន្ទប់សណ្ឋាគារ និងខារ៉ាអូខេ Coloso សង្ស័យធ្វើអត្តឃាត

ភ្នំពេញៈ មានសេចក្ដីរាយការណ៍​នៅមុននេះបន្តិចថា មានបុរសម្នាក់ដែលគេស្គាល់ថាជាមន្ត្រីប៉ូលិស​នៃក្រសួងមហាផ្ទៃពាក់ស័ក្តិ៤កន្លះ បានបាញ់សម្លាប់ខ្លួននៅក្នុងបន្ទប់សណ្ឋាគារកូឡូសូ និងខារ៉ាអូខេកូឡូសូ (Coloso) ដោយ​មិនទាន់ដឹងមូលហេតុ។

ហេតុការណ៍​បាញ់សម្លាប់ខ្លួនឯងនេះ បង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង ១៖៥០នាទីរសៀល ថ្ងៃអង្គារ​ ទី១ ខែសីហា ឆ្នាំ២០១៨ នៅនៅក្នុងបន្ទប់សណ្ឋាគារកូឡូសូ និងខារ៉ាអូខេ (Coloso) តាមបណ្តោយផ្លូវ៣៦០ និងផ្លូវ៣៥០ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ឧត្តម ភេទប្រុស អាយុ៣០ឆ្នាំ ជាមន្ត្រីនគរបាល​នៃក្រសួងមហាផ្ទៃពាក់ស័ក្តិ៤កន្លះ ។

បច្ចុប្បន្នគេឃើញមានកម្លាំង​សមត្ថកិច្ច​ជំនាញចុះមកកន្លែងកើតហេតុ ដើម្បីធ្វើការត្រួតពិនិត្យ និងធ្វើ​កោសល្យវិច័យ​សិន៕