ខ្មែរប៉ុស្ដិ៍ Close

ក្ដៅៗ!! ខេមរៈ សិរីមន្តត្រៀមចេញបទចម្រៀងរួមគ្នាជាមួយតារាចម្រៀងថៃ លោក Tik Shiro

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី៣១ ខែកក្កដា ឆ្នាំ២០១៨ កំសាន្ដ & ប្លែកៗ 53
ក្ដៅៗ!!  ខេមរៈ សិរីមន្តត្រៀមចេញបទចម្រៀងរួមគ្នាជាមួយតារាចម្រៀងថៃ លោក Tik Shiro ក្ដៅៗ!! ខេមរៈ សិរីមន្តត្រៀមចេញបទចម្រៀងរួមគ្នាជាមួយតារាចម្រៀងថៃ លោក Tik Shiro

ភ្នំពេញ៖ តារាចម្រៀងលំដាប់ជួរមុខកម្ពុជាលោក ខេរៈ សិរីមន្ត បានសាងភាពភ្ញាក់ផ្អើលមួយក្រោយពីលោកបានបង្ហាញមុខរួមគ្នាជាមួយតារាចម្រៀងជើងចាស់របស់ថៃ Tik Shiro ដែលទស្សនិកជនកម្ពុជាហៅថាជាម្ចាស់បទ”ម៉ាចយកាន់”រួមទាំងប្រកាសអំពីគម្រោងសហការផលិតបទចម្រៀងរួមគ្នាដើម្បីបម្រើអារម្មណ៍ទស្សនិកជន។

​គេដឹងថាជំនួបរវាងតារាចម្រៀងខេមរៈ សរីមន្ត និងលោក Tik Shiro មិនមែនជាលើកទីមួយទេ គឺអ្នកទាំងពីរបានជួបគ្នានៅលើឆាកតន្ត្រីក្នុងកម្មវិធីពិព័រណ៍ផលិតផលថៃមួយកាលពីអំឡុង២ឆ្នាំមុន និងកាលពីអំឡុងខែឧសភាកន្លងទៅនៅខេត្តបន្ទាយមានជ័យ ។ កាន់តែប្លែក និងភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រពួកគេគឺគ្រោយពីលោកបានបង្ហាញមុខលើកកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃដោយថែមទាំងបកស្រាយបទចម្រៀងរួមគ្នាផងដែរ។បទចម្រៀងដែលពួកគេច្រៀងរួមគ្នាគឺជាស្នាដៃថ្មីមានចំណងជើងថា “Sad Man” ។

តាមរយៈបទសម្ភាសន៍ពិសេសរបស់ទូរទស្សន៍ថៃលោកTik Shiro បាននិយាយថា៖ “នេះគឺជាប្រវត្តិសាស្ត្រមួយទៀតរបស់កម្ពុជា និងថៃ ដែលមានឱកាសរួមគ្នាច្រៀងក្នុងបទចម្រៀងតែមូយ មានដល់ទៅ២ភាសាបែបនេះ”។លោកក៏មានគម្រោងធ្វើដំណើរមកកាន់ប្រទេសកម្ពុជាឆាប់ៗ ជាមួយលោក ខេមរៈ សេរីមន្ត ដើម្បីរៀបចំការងារផ្សេងៗ ទាក់ទងនឹងគម្រោងថ្មីៗរបស់ពួកគេ ហើយក៏នឹងមានការប្រគំតន្ត្រីពិសេសដែរ។ លោក ក៏បានបញ្ជាក់ដែរថា នេះជាប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់ប្រទេសទាំងពីរ កម្ពុជា-ថៃ ក្នុងការសាងស្នាដៃរួមគ្នាលើវិថីចម្រៀង ដោយក្នុងនោះយើងនឹងនិពន្ធបទចម្រៀងទាក់ទងនឹងគ្រូបង្វឹក និងកីឡាករទាំង១៣រូបដែលបានជាប់នៅក្នុងល្អាងថាំហ្លួង នាពេលកន្លងមកដែរ។លោកថាវាកឺជាការចាប់ផ្តើមសាងប្រវត្តិក្នុងវិស័យបទចម្រៀងជាថ្មីនៃប្រទេសទាំងពីរ បន្ទាប់ពីពួកគេបានសម្រេចចេញអ៊ាល់ប៉ុមបទចម្រៀងរួមគ្នា។

លោក ខេមរៈ សិរីមន្ត បានអះអាងថា លោកពិតជាសប្បាយរីករាយ ដែលបានសហការជាមួយភាគីប្រទេសថៃ ហើយនេះជាអ្វីដែលថ្មី ប្លែក ព្រោះកន្លងមកមិនដែលមានកិច្ចសហការក្នុងការធ្វើបទចម្រៀងជាមួយគ្នាបែបនេះនោះទេ។ជុំវិញការសហការនេះបងប្រុសរបស់លោក ខេមរៈ សិរីមន្ត លោក ខេមរៈ ភារុណ បានអះអាងបន្ថែម ថា ការងារនេះយើងបានរៀបចំរួចអស់ហើយ រង់ចាំឲ្យបងប្អូនទស្សនិកជនប្លែកអារម្មណ៍តែប៉ុណ្ណោះ។នេះជាការងារមួយថ្មី និងជាប្រវត្តិថ្មីមួយទៀតសម្រាប់ប្រទេសទាំងពីរ ដែលមានអរិយធម៌ និងវប្បធម៌ស្រដៀងគ្នា ដែលកន្លងមកប្រទេសទាំងពីរក៏ធ្លាប់បានសហការផលិតទាំងខ្សែភាពយន្ត និងបទចម្រៀងរួមគ្នាជាបន្តបន្ទាប់ផងដែរ។ លោកបន្តថា ការងារនេះមានការអញ្ជើញពីសំណាក់លោក តិក ឈឺរូ ព្រោះគាត់ចង់សាងប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ ហើយនឹងចេញក្នុងអាល់ប៊ុមនៅផលិតកម្មហង្សមាស។

គួរបញ្ជាក់ដែរថាតារាចម្រៀងខេមរៈ សិរីមន្ត បានប្រកាសការសហការជាមួយតារាចម្រៀងល្បីឈ្មោះនៅប្រទេសថៃ ក្រោយពីលោកកាន់តែលេចមុខមាត់ខ្លាំងនៅផលិតកម្មហង្សមាស មិនបានមួយឆ្នាំផង។ បទចម្រៀងផ្ទុះកក្រើកជាច្រើនបទបានធ្វើឲ្យលោកកាន់តែលេខមុខមាត់ខ្លាំងនៅផលិតកម្មនេះដែលគេជឿថាអាចមានលទ្ធភាពប្រកួតប្រជែងជាមួយតារាចម្រៀងរាមច្បងប្រចាំផលិតកម្មនេះគឺលោកព្រាប សុវត្ថិ ដែលកំពុងតែល្បីឈ្មោះលើជំនួយលក់ដីធ្លីនោះផងដែរ៕

ដោយ វឌ្ឍនា