ខ្មែរប៉ុស្ដិ៍ Close

វីដេអូអ្នកនាំពាក្យក្រសួងយុត្តិធម៌ អះអាងថាជនណាអំពាវនាវមិនឱ្យពលរដ្ឋទៅបោះឆ្នោតនឹងប្រឈមចំពោះមុខច្បាប់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៤ ខែកក្កដា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 55
វីដេអូអ្នកនាំពាក្យក្រសួងយុត្តិធម៌ អះអាងថាជនណាអំពាវនាវមិនឱ្យពលរដ្ឋទៅបោះឆ្នោតនឹងប្រឈមចំពោះមុខច្បាប់ វីដេអូអ្នកនាំពាក្យក្រសួងយុត្តិធម៌ អះអាងថាជនណាអំពាវនាវមិនឱ្យពលរដ្ឋទៅបោះឆ្នោតនឹងប្រឈមចំពោះមុខច្បាប់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌បានគូសបញ្ជាក់តាមរយៈវីដេអូឃ្លីបមួយដោយបានបញ្ជាក់ថា ការអំពាវនាវឬរារាំងពលរដ្ឋមិនឱ្យចេញទៅបោះឆ្នោតគឺជាបទល្មើស ដែលមានចែងច្បាស់នៅក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត។

លោក គឹម សន្តិភាព ក៏បានគូសបញ្ជាក់ថា ប្រសិនបើការរារាំងមិនឱ្យពលរដ្ឋទៅបោះឆ្នោត គួបផ្សំនឹងអំពើហិង្សាឬការគំរាមកំហែងថែមទៀត នឹងក្លាយទៅជាបទល្មើសនៅក្នុងក្រមព្រហ្មទណ្ឌរបស់ព្រះរាជាណាចក្រកម្ពុជា។

សូមទស្សនាវីដេអូប្រសាសន៍បំភ្លឺរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ខាងក្រោម៖

https://youtu.be/Ox3gnyZCd1g

អត្ថបទទាក់ទង