ក្រុមប្រឹក្សាអឺរ៉ុបស្ដីពីការធ្វើដំណើរ និងពាណិជ្ជកម្ម ផ្ញើលិខិតចូលរួមអបអរសាទរជ័យជំនះនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ របស់គណបក្សប្រជាជនកម្ពុជា
ក្រុមប្រឹក្សាអឺរ៉ុបស្ដីពីការធ្វើដំណើរនិងពាណិជ្ជកម្ម ដែលមានទីតាំងនៅទីក្រុងប្រាទីស្លាវ៊ា ប្រទេសប្រ៊ុចស៊ែល បានផ្ញើសារអបអរសាទរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះជ័យជំនះនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៦ ដែលទើបតែបញ្ចប់នៅថ្ងៃទី២៩ ខែកក្កដា ម្សិលមិញនេះ។
ក្នុងលិខិតនោះបានបន្តថា លទ្ធផលនៃជ័យជំនះរបស់គណបក្សប្រជាជននាពេលនេះ គឺបានមកពី ភាពជាអ្នកដឹកនាំឆ្នើម របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានចក្ខុវិស័យសម្បូរបែប និងមានផែនការអភិវឌ្ឍដ៏មានឥទ្ធិពល ដែលនឹងធានាបាននូវអនាគតភ្លឺស្វាងរបស់ប្រទេសកម្ពុជា។
សូមអានលិខិតខាងក្រោម៖