ខ្មែរប៉ុស្ដិ៍ Close

ការទាមទាររបស់ លោកស្រី រ៉ូណា ស្មីត ឲ្យមានការអនុញ្ញាតដល់ការអំពាវនាវក្នុងការធ្វើពហិកា ជាការបំពានទាំងច្បាប់ជាតិ និងច្បាប់អន្តរជាតិ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៣ ខែកក្កដា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 31
ការទាមទាររបស់ លោកស្រី រ៉ូណា ស្មីត ឲ្យមានការអនុញ្ញាតដល់ការអំពាវនាវក្នុងការធ្វើពហិកា ជាការបំពានទាំងច្បាប់ជាតិ និងច្បាប់អន្តរជាតិ ការទាមទាររបស់ លោកស្រី រ៉ូណា ស្មីត ឲ្យមានការអនុញ្ញាតដល់ការអំពាវនាវក្នុងការធ្វើពហិកា ជាការបំពានទាំងច្បាប់ជាតិ និងច្បាប់អន្តរជាតិ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បាននិងកំពុងបំពេញការងាររបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់។ គ.ជ.ប បានបង្កើតបញ្ជីឈ្មោះអ្នកបោះឆ្នោតមួយដែល បានធ្វើបច្ចុប្បន្នភាពនិងមានភាពត្រឹមត្រូវ និងបានចុះឈ្មោះគណបក្សនយោបាយចំនួន២០ និងបានបណ្តុះបណ្តាលជាសាធារណៈ អំពីដំណើរការ នៃការបោះឆ្នោត។ យុទ្ធនាការ បោះឆ្នោតបាននិងកំពុងប្រព្រឹត្តទៅយ៉ាងពេញទំហឹង ដោយមានការចូលរួមយ៉ាងសកម្មពីគណបក្សនយោបាយទាំង២០ដែលបាន ចុះបញ្ជីដើម្បីទាក់ទាញសន្លឹក ឆ្នោតគាំទ្ររៀងៗខ្លួន។ ទន្ទឹមនឹងដំណើរវិវត្តន៍ជាវិជ្ជមានេះ លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការ សហប្រជាជាតិទទួលបន្ទុក សិទ្ធិមនុស្សនៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ ទទូចឲ្យ រាជរដ្ឋាភិបាលកម្ពុជា បំភ្លឺថា “ការអំពាវនាវអោយមានការធ្វើពហិកានៃការបោះឆ្នោតដែលមិនជាប់កាតព្វកិច្ច គួរត្រូវបានអនុញ្ញាត”។ សេចក្តីថ្លែងការណ៍ នេះ មានចរិតរំខាននិងមិនអាចទទួលយកបានឡើយពីព្រោះវាជាការបំពានទាំងច្បាប់ជាតិ និង ច្បាប់អន្តរជាតិ។  កម្ពុជាជា រដ្ឋអធិបតេយ្យមួយនិងមានសិទ្ធិគ្រប់គ្រាន់ក្នុងការបំពេញកិច្ចការ ងារស្របតាមច្បាប់របស់ខ្លួន។ ការទាមទាររបស់លោកស្រី ស្មីត គឺជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។

Related image

លើសពីនេះ វាជារឿងដ៏មិនសមហេតុផលមួយដែលអ្នករាយការណ៍ពិសេសអង្គការ សហប្រជាជាតិ ទទូច ឲ្យរាជរដ្ឋា ភិបាលកម្ពុជាបំពានច្បាប់របស់ខ្លួនដែលត្រូវបានអនុម័តដោយ សភាដែលត្រូវបានជ្រើសតាំង តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ។ ដូចគ្នានឹងប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យជាច្រើន កម្ពុជាប្រកាន់យកនូវការ បោះឆ្នោតមួយ ដែលមិនចង កាតព្វកិច្ច។ ក្នុងន័យនេះ វាជាសិទ្ធិរបស់ពលរដ្ឋកម្ពុជាម្នាក់ៗ ក្នុងការ ទៅរឺមិនទៅបោះឆ្នោត ប៉ុន្តែ យោងតាមច្បាប់បោះឆ្នោតកម្ពុជា “ការអំពាវនាវឲ្យធ្វើពហិកានៃការបោះឆ្នោត” គឺជាទង្វើខុសច្បាប់ ហើយតាមពិត វាជាអំពើញុះញង់ដែលមានគោលដៅរារាំងអ្នកមានសិទ្ធិបោះឆ្នោត មិនឲ្យ អនុវត្តសិទ្ធិរបស់ពួកគេ។ “ការអំពាវនាវឲ្យធ្វើពហិកានៃការបោះឆ្នោត” អាចបង្អាក់ទឹកចិត្ត គណបក្ស នយោបាយ ក្នុងការធ្វើយុទ្ធនាការដោយសារភាពមិន ប្រាកដប្រជានៃចំនួនអ្នកទៅបោះឆ្នោត។ ហេតុនេះ វាជាការប៉ះពាល់ដល់ស្មារតីនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ទង្វើទាំងនេះ ជាអំពើ ល្មើសដែល អាចត្រូវបានផ្តន្ទាទោស តាម មាត្រា១២៤ នៃច្បាប់បោះឆ្នោតនៅកម្ពុជា។ “ការអនុញ្ញាតឲ្យមានការអំពាវនាវការធ្វើពហិកា” ក៏ប៉ះពាល់ផងដែរដល់រដ្ឋធម្មនុញ្ញកម្ពុជា។ រដ្ឋធម្មនុញ្ញចែងថា ប្រជាពលរដ្ឋគ្រប់រូបដែល មានសិទ្ធិបោះឆ្នោតជ្រើសរើស តំណាងរបស់ខ្លួន តាមរយៈការបោះឆ្នោតស្របតាមគោលការណ៍នៃ លទ្ធិប្រជាធិបតេយ្យ។ ហេតុ ដូច្នេះ ការ អំពាវនាវឲ្យធ្វើពហិកា នៃការបោះឆ្នោត នឹងបង្កឲ្យមានការ “ភន្តច្រឡំ” ក្នុងចំណោមអ្នកមានសិទ្ធិបោះឆ្នោត ។ ការភន្តច្រឡំនេះ អាចប៉ះពាល់ដល់សិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ក្នុងការជ្រើសរើស តំណាង របស់ពួក គេ ។  បន្ថែមពីនេះ ការអនុញ្ញាត ឲ្យមានការអំពាវនាវការធ្វើពហិកានៃការបោះឆ្នោត អាចបង្កឲ្យមានអសិ្ថរភាពនយោបាយផងដែរ។ ផ្អែកតាមរដ្ឋធម្មនុញ្ញ រដ្ឋាភិបាលស្របច្បាប់ គឺជារដ្ឋាភិបាលមួយដែលត្រូវបាន ជ្រើសតាំងដោយ ប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោតពហុបក្ស។ ប្រសិនបើ រាជរដ្ឋាភិបាលអនុញ្ញាត ឲ្យមាន ការ អំពាវនាវការ ធ្វពហិកា នោះប្រៀបបីដូចជាការចូលរួមជំរុញការបង្កើតរដ្ឋាភិបាលមិន ស្របច្បាប់។ ប្រជាពលរដ្ឋនឹងមិន គោរពតាមច្បាប់និងបទប្បញ្ញត្តិដែលដាក់ចេញដោយរដ្ឋាភិបាលដែលមិនកើតឡើងពីការបោះឆ្នោតឡើយ។

គួរកត់សម្គាល់ផងដែរថា “ពិភពលោកបានផ្តន្ទាទោសខ្មែរក្រហមដែលបានធ្វើពហិកា និងបានអំពាវនាវឲ្យប្រជាជនកម្ពុជាធ្វើពហិកាការបោះឆ្នោតដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិ កាលពី ឆ្នាំ១៩៩៣។ នៅពេលនោះ អ្នកបោះឆ្នោតនៅកម្ពុជាមិនបានស្តាប់តាមការអំពាវនាវរបស់ខ្មែរក្រហមទេ និងបាន បោះឆ្នោត ដើម្បីសន្តិភាពនិងការអភិវឌ្ឍ។ បច្ចុប្បន្ន អ្នករាយការណ៍ពិសេសអង្គការ សហប្រជាជាតិដែលបានចូលរួម ជាមួយ ក្រុមប្រឆាំនៃអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានហាមឃាត់សិទ្ធិនយោបាយដោយច្បាប់បែរជា អំពាវនាវឲ្យមានការធ្វើពហិកា ការបោះឆ្នោតទៅវិញ។ ប៉ុន្តែ វាប្រាកដណាស់ដែលថា ប្រជាពលរដ្ឋកម្ពុជា ដែលមាន សិទ្ធិបោះឆ្នោតនឹងមិនស្តាប់តាមការអំពាវនាវនេះទេ ដោយពួកគេនឹងទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខដើម្បី បន្តរក្សាសន្តិភាព និងការអភិវឌ្ឍ។

ជា វ៉ាន់ដេត
តំណាងរាស្រ្ត

អត្ថបទទាក់ទង