ទស្សនាវីដេអូ៖ មកដឹងរបៀប «ចុះបញ្ជីយានយន្ត» អនឡាញត្រឹម១ថ្ងៃបានស្រេចមិនចាំយូរ
ការផ្ដល់សេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈការបង្កើតប្រព័ន្ធអនឡាញស្វ័យប្រវត្តិកម្ម បានជួយសម្រួលដល់ប្រជាពលរដ្ឋច្រើនមែនទែន រហូតដល់អ្នកមិនចាំបាច់ទៅដល់ទីតាំងផ្ទាល់ទៀតនោះទេ តួយ៉ាងដូចជា ថ្មីៗនេះក្រសួងក៏បានបង្កើតជាវីដេអូបង្ហាញពីដំណើរការចុះបញ្ជី អ្នកគ្រាន់តែអនុវត្តតាមការណែនាំ ដោយចំណាយពេលយ៉ាងយូរត្រឹម១ថ្ងៃប៉ុណ្ណោះ។
ការចុះបញ្ជីយានយន្ត និងផ្ដល់ប័ណ្ណបើកបរតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម (អនឡាញ) ដើម្បីផ្ដល់ភាពងាយស្រួលដល់ពលរដ្ឋ ក្នុងការ ជ្រើសរើសផ្លាកលេខដែលខ្លួនស្រឡាញ់ ប្រភេទផ្លាកលេខ តម្លៃ ទីតាំងដែលត្រូវទៅធ្វើ ឯកសារចាំបាច់ដើម្បីចុះបញ្ជី ណាត់ពេលវេលាធ្វើឆៀក និងពេលវេលាទទួលបានផ្លាកលេខជាដើម។
ក្នុងការប្រើប្រាស់សេវាកម្មថ្មី «ចុះបញ្ជីយានយន្ត» អនឡាញ មាន ៧ដំណាក់កាល ក្រោយបង្កើត Account រួច។ ដំណាក់កាលទាំងនោះមានជាអាទិ៍៖
១. ព័ត៌មានម្ចាស់រថយន្ត
២. ផ្លាកលេខ
៣. ឯកសារភ្ជាប់
៤. ព័ត៌មានរថយន្ត
៥. កាលវិភាគទទួល
៦. ផ្ទៀងផ្ទាត់
៧. ទូទាត់ប្រាក់។
ចំពោះការជ្រើសរើសផ្លាកលេខដែលខ្លួនស្រឡាញ់ អ្នកគ្រាន់តែរើស រួចបំពេញបែបបទ តាមអនឡាញ រួចបង់លុយតាមគណនីរបស់អ្នក ឬបញ្ជរបង់ប្រាក់ដែលនៅជិតដូចជា តាមវីង, លីហួរវេរលុយ ឬទៅដល់បរិវេណក្រសួង បង់នៅបញ្ជរទាំងពីរនេះក៏បាន។ បន្ទាប់មកយកឯកសារដែលរៀបរាប់ខាងក្រោមទៅកាន់ក្រសួងសារធាណការ ដើម្បីផ្ទៀងផ្ទាត់ថាត្រូវឬខុស រួចមកមន្រ្តីក៏ប្រគល់ជូននូវសា្លកលេខ និងកាតគ្រីផ្ទាល់តែម្ដង។
ប្រសិនប្រជាពលរដ្ឋចង់ចុះបញ្ជីយានយន្តតាមប្រព័ន្ធអនឡាញ គ្រាន់តែស្កេនឯកសារមួយចំនួនដូចជា៖
- បង្កាន់ដៃពន្ធយានយន្ត
- វិក្កយបត្រ ឬលិខិតលក់ក្នុងករណីយានជំនិះជាកម្មសិទ្ធិឯកជន
- វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ
- អត្តសញ្ញាណប័ណ្ណម្ចាស់កម្មសិទ្ធិឯកជន
ការចុះបញ្ជីតាមប្រព័ន្ធស្វ័យប្រវត្តិកម្មនេះ នឹងជួយសម្រួលដល់ប្រជាពលរដ្ឋ ដែលចង់ទិញឡានម៉ូតូថ្មីជិះ លែងខ្វល់ចំពោះបញ្ហានេះ ក៏ដូចជាអាចលុបបំបាត់ចោលទាំងអស់ នូវរាល់ចំណាយក្រៅផ្លូវការ។ បន្ទាប់ពីបងប្អូនប្រជាពលរដ្ឋទិញ ឡានម៉ូតូហើយ អាចអូសចេញពីហាងជិះបានតែម្ដង។ ជាងនេះទៀត ស្លាកលេខដែលមានបង្កប់លេខ QR Code មានលក្ខណៈពិសេស អាចបង្ហាញព័ត៌មានយានយន្តដែលបានចុះបញ្ជីនោះយ៉ាងត្រឹមត្រូវ ៕
ចង់ដឹងច្បាស់ទស្សនា និងអនុវត្តតាមវីដេអូណែនាំខាងក្រោម៖
អត្ថបទ៖ សប្បាយ