ខ្មែរប៉ុស្ដិ៍ Close

មន្ទីរសាធារណការខេត្តសៀមរាប​ បន្តធ្វើការសម្អាតអនាម័យបរិស្ថាន តាមដងផ្លូវ​ក្នុងក្រុង​សៀមរាប​

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 48
មន្ទីរសាធារណការខេត្តសៀមរាប​ បន្តធ្វើការសម្អាតអនាម័យបរិស្ថាន តាមដងផ្លូវ​ក្នុងក្រុង​សៀមរាប​ មន្ទីរសាធារណការខេត្តសៀមរាប​ បន្តធ្វើការសម្អាតអនាម័យបរិស្ថាន តាមដងផ្លូវ​ក្នុងក្រុង​សៀមរាប​

នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ដើម្បីបន្ដផែនការ១០០ថ្ងៃ របស់លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងដោយមានការយកចិត្ដទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំខេត្ដពិសេសលោក ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ក្នុងគោលបំណងជំរុញលើកទឹកចិត្ត និងចលនាបំផុសស្មារតីដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមសម្អាត រក្សាអនាម័យ បរិស្ថាន គោលដៅធ្វើឲ្យទីក្រុង និងទីប្រជុំជនកាន់តែមានសោភ័ណភាពស្រស់បំព្រង គ្មានសំរាមនៅតាមដងផ្លូវ តាមទីផ្សារ តាមទីប្រជុំជន តាមសួនច្បារ និងតាមទីសាធារណៈ ធានាសុខមាលភាពរបស់ប្រជាពលរដ្ឋឲ្យបានល្អប្រសើរឡើង ថ្នាក់ដឹកនាំមន្ទីរសក.សរ បានបន្តធ្វើការសម្អាត តាមបណ្តោយផ្លូវចាប់ពីមុខពេទ្យគន្ធៈបុប្ផាមកដល់ស្ពាននាគ។

លោក គឹម ប៉ុណ្ណា ប្រធាន​មន្ទីរ​សាធារណការ​ និងដឹកជញ្ជូនខេត្តសៀមរាប​ បានអោយដឹងថាការបង្កើតអោយមានសកម្មភាពនេះឡើងគឺក្នុងន័យដើម្បីផ្សព្វផ្សាយអប់រំដល់សាធារណៈជនទូទៅនូវការកែប្រែឥរិយាបថ និងទម្លាប់នៃការរស់នៅប្រចាំថ្ងៃសូមឱ្យមានការគិតគូរពីការទុកដាក់ វេចខ្ចប់ និងចោលសំរាម​ និងចូលរួមសម្អាតនៅតាមមុខផ្ទះរបស់ខ្លួនឱ្យបានស្អាតជានិច្ច ដើម្បីសោភ័ណភាពទីប្រជុំជន និងសុខភាពសាធារណៈ ចាំបាច់ត្រូវការ ការចូលរួមទាំងអស់គ្នា ដោយយកចិត្តទុកដាក់ខ្ពស់៕

អត្ថបទទាក់ទង