ខ្មែរប៉ុស្ដិ៍ Close

ក្តៅៗ! ក្មេងៗទាំង១៣នាក់ត្រូវបានសម្រាកនៅមន្ទីរពេទ្យ និងបានជួបក្រុមគ្រួសាររបស់គេវិញ… (មានវីដេអូ)

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃចន្ទ ទី១៦ ខែកក្កដា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 72

ក្មេងទាំង១៣នាក់បើនិយាយទៅពិតជាក្មេងទាំង១៣ក្នុងចំណោមក្មេងរាប់លាននាក់ក្នុងពិភពលោកដែលមានការយកចិត្តជួយសង្គ្រោះបំផុតពីជំនួយបរទេស ដូចអាមេរិក អង់គ្លេស… ជាដើម។  បើប្រទេសមហាអំណាចទាំងនោះធ្វើការយកចិត្តទុកដាក់និងខ្វាយខ្វល់ជាមួយក្មេងៗរាប់លាននាក់នៅប្រទេសដែលមានសង្គ្រាមនោះមិនដឹងជាល្អប៉ុនណា។ (ជាចំនុចសំណូមពរ)

មានតែពាក្យមួយឃ្លាទេថា “ដូចរស់សារជាថ្មីម្តងទៀត” បន្ទាប់ពីពួកគេដែលជាមនុស្សទាំង ១៣ នាក់បានជាប់នៅក្នុងរូងភ្នំថាំហ្លូង គ្មានពន្លឺ គ្មានទឹកស្អាត គ្មានខ្យល់អាកាសល្អគ្រប់គ្រាន់ គ្មានចំណីអាហា រស់នៅយ៉ាងលំបាកបំផុត ត្រូវបានក្រុមអ្នកជួយសង្គ្រោះរកឃើញ និងបានរំដោះដោយជោគជ័យ ក្នុងបេសកម្មរយៈពេល ៣ ថ្ងៃជាប់ៗគ្នា បន្ទាប់ពីជាប់នៅទីនោះអស់រយៈពេល ១៨ ថ្ងៃ គិតចាប់ពីថ្ងៃៃទី ២៣ ខែមិថុនា ឆ្នាំ២០១៨។

ខណៈពេលនេះ ក្មេងៗទាំង ១២ នាក់ និងគ្រូបង្វិក កំពុងតែស្តិតនៅក្នុងមន្ទីរពេទ្យ ដើម្បីតាមដានពិនិត្យជំងឺ ដែលពួកគេបានកើតអំឡុងពេលរស់នៅក្នុងរូងភ្នំ មានដូចជាបញ្ហាដកដង្ហើម ភ្នែក សួត ជាដើម។

គួរឲ្យដឹងថា មុននេះបន្តិច វីដេអូជាលើកដំបូង បានបង្ហាញពីក្មេងៗ ទាំង ១២ នាក់ កំពុងសម្រាកនៅក្នុងមន្ទីរពេទ្យ ហើយពេលនេះ ក្មេងៗទាំង ១២ និងគ្រួបង្វិក ក៏អាចបានមើលឃើញម្តាយឪពុក និងសមាជិកគ្រួសាររបស់ពួកគេវិញហើយ ប៉ុន្តែតាមកញ្ចក់ប៉ុន្នោះ ជាហេតុធ្វើឲ្យម្នាក់ៗមិនអាចទប់ទឹកភ្នែកបានឡើយ។

ចង់ដឹងថាបែបណាសូមមើលវីដេអូ និងរូបភាពរបស់ពួកគេខាងក្រោម:

 

អត្ថបទទាក់ទង