ខ្មែរប៉ុស្ដិ៍ Close

សូមសរសើរអ្នកទាំង២ ! ៩​ឆ្នាំ ស្រលាញ់​គ្នា​ស្មោះ​តាំង​ពី​ក្មេង ចាំដល់ថ្ងៃរៀបការ ព្រោះ​ពាក្យ ៥​ឃ្លា

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃអង្គារ ទី៣១ ខែកក្កដា ឆ្នាំ២០១៨ ស្នេហា 79

ការ​ចាប់​ផ្ដើម​ស្នេហា ជា​រឿង​ងាយ​ស្រួល​បំផុត ប៉ុន្តែ​ថែ​រក្សា​ចំណង​ស្នេហា​នោះ​ឲ្យ​បាន​ជា​រង​រហូត ទើប​ជា​រឿង​ពិបាក។ មនុស្ស​ប៉ុន្មាន​នាក់ ដែល​បាន​ចាប់​ផ្ដើម​ស្នេហា​​ដំបូង​ដោយ​ជោគជ័យ រហូត​ឈាន​ដល់​ថ្ងៃ​រៀប​ការ កសាង​គ្រួសារ​យ៉ាង​មាន​សុភមង្គល​នោះ? ពិត​ជា​មិន​ងាយ​ទេ! ប៉ុន្តែ​គូ​ស្នេហ៍​មួយ​គូ ដែល​ស្រលាញ់​គ្នា​តាំង​ពី​នៅ​ក្មេង ជិត​បាន​សម្រេច​ក្ដី​ប្រាថ្នា​ជា​គូ​ជីវិត​ពេញ​មុខ​មាត់​ហើយ ប៉ុន្តែ​ពី​ចាប់​ផ្ដើម​ស្រលាញ់​គ្នា​តាំង​ពី​ឆ្នាំ​២០១០។ ការ​រក្សា​ចំណង​ស្នេហ៍​បាន​រហូត​ដល់​ពេល​នេះ គឺ​ដោយសារ​ពាក្យ ៥​ឃ្លា គឺ​​ស្រលាញ់​ចេញពី​ចិត្ត ស្មោះត្រង់ ថែរក្សា​ខ្លាច​បាត់បង់ ការពារ​ដោយ​ខ្វះ​មិន​បាន ពិសេស​តែងតែ​អោយ​តម្លៃ​គ្នា​រហូត។

ម្ចាស់​គណនី Facebook ឈ្មោះ So Panha បាន​បង្ហោះ​សារ​ដ៏​រំភើប​ចិត្ត ដោយ​រៀប​រាប់​ថា៖ « “9​ឆ្នាំ​ហើយ ដែរ​ចាំ​ថ្ងៃ​នេះ” តារា​ វុ​ធ សុ​ បញ្ញា​ តាំងពី​មុខ​ម្នាក់ៗ​នៅ​ក្មេង រហូតដល់​លូ​វ​ចាស់ៗ​អស់ហើយ​។ ​ឆ្នាំមុន​ភ្ជាប់​ពាក្យ ថ្ងៃ​នេះ​ពួកយើង​ចូលរោង​ហើយ។ ជឿ​ខ្ញុំ​ទៅ គ្មាន​អ្វី​ដែរ​ថា​ទៅពុំ​រួច​ឡើយ អោយ​តែ​យើង​ស្រលាញ់​ចេញពី​ចិត្ត ស្មោះត្រង់ ថែរក្សា​ខ្លាច​បាត់បង់ ការពារ​ដោយ​ខ្វះមិនបាន ពិសេស​តែងតែ​អោយ​តម្លៃ​គ្នា​រហូត។

​មាន​5​នេះ​ហើយ កំលាំងចិត្ត​តស៊ូ 100% នឹង​នាំ​អ្នក​ទៅរក​ភាព​ជោគ​ជ័យ​អោយ​ទាល់តែ​បាន ​មិន​ថា ជីវិត ស្នេហា រឺ​ការងារឡើយ។ ​អរគុណ​អ្នកមានគុណ សំរាប់​ការចិញ្ចឹ​ម​ថែរក្សា ផ្គត់​ផ្គង់​កូន រហូត​អោយ​កូន​ដល់​កោះ​ដល់ត្រើយ មាន​ថ្ងៃ​នេះ។ ការស្រលាញ់​នេះ ពិតជា​មិនអាច​កាត់ថ្លៃ​បានឡើយ។ អ្វី​កូន​ចង់បាន​ត​ទៀត គឺ​សូមអោយ​លោក​មាន​សុខភាព​ល្អ អាយុ​វែង នៅ​ជាមួយ​កូន អោយ​កូន​មើលថែរក្សា​សងគុណ​អោយ​អស់ពី​ចិត្ត​វិញ​ណា។

អរគុណ​មនុស្ស​ដែរ​តែងតែ​ស្រលាញ់ តស៊ូ យកចិត្តទុកដាក់ លួងលោម​អូន​គ្រប់​ពេលវេលា ៩​ឆ្នាំ​នេះ​ពិតជា​មានន័​យ​ណាស់ អោយ​អូន​ស្គាល់​ច្បាស់​អ្វី​ដែរ​ហៅថា ” ស្នេហ៍​ពិត “​ អរគុណ​ដែរ​សន្យា​ហើយ បង​ធ្វើបាន Dara Vuth។ (​បង​ជា​មនុស្ស​ប្រុស​ទី​១​ហើយ​ក៏​ជា​មនុស្ស​ប្រុស​ចុងក្រោយ​)។ សន្យា​នឹង​នៅក្បែ​របង លើកទឹកចិត្ត​បង ហើយ​ដឹក​ដៃ​គ្នា កសាង​គ្រួសារ​មួយ​ដែរ​ប្រកបដោយ​សុភម​ង្គ​ល នឹង​ភាព​ជោគ​ជ័យ​រហូត​ណា។ ​អរគុណ​សំរាប់​ក្តីស្រលាញ់ ការជូន​ពរ អបអរសាទ​រណា ពិតជា​សប្បាយចិត្ត នឹង​រំភើ​បណាស់។ ​សូម​ជូន​ពរ​អ្នក​ទាំងអស់គ្នា ជួប​មនុស្ស​ល្អ ជួប​គូ​ពិត មាន​សុភម​ង្គ​ល ស្រលាញ់​នឹង​អោយ​តម្លៃ​យើង​រហូត​ណា Dara Vuth»។

តាម​ពិត​ទៅ មនុស្ស​​​តែង​​​ឆ្លង​​​កាត់​​​រឿង​​​រ៉ាវ​​​ជា​​​ច្រើន​​​ក្នុង​​​ជីវិត ទាំង​​​សប្បាយ និង​​​កើត​​​ទុក្ខ ប៉ុន្តែ​​​គេច​​​មិន​​​ផុត​​​ពី​​​ដំណាក់កាល​​​ទាំង​​៤ នៃ​​​សុភម​ង្គ​ល​​​ក្នុង​​​ជីវិត ដែល​​​ជា​​​ការ​​​សប្បាយ​​​ពិត​​​គ្មាន​​​កង្វល់​។ បើ​​​អ្នក​​​បាន​​​យល់​​​ពី​​​អត្ថ​ន័យ​​​សុភម​ង្គ​ល​​​ទាំង ៤​​ដំណាក់កាល ចេះ​​​ចែក​​​វា​​​បាន​​​ដាច់ នោះ​​​អ្នក​​​នឹង​​​ស្គាល់​​​ការ​​​សប្បាយ​​ ច្រើន​​​ជាង​​​ទុក្ខ​​​កង្វល់​។​

​១. ក្មេង សប្បាយ​​​អត់​​​ខ្វល់​​​ចិត្ត​៖ ​ជឿជាក់​​​ថា មនុស្ស​​​គ្រប់​​​រូប សុទ្ធតែ​​​ស្រមៃ​​​ចង់​​​វិល​​​ទៅ​​​រក​​​អតីតកាល ចង់​​​ក្លាយ​​​ជា​​​ក្មេង​​​តូច ដែល​​​រត់​​​លេង​​​​សប្បាយ​​​អត់​​​មាន​​​ខ្វល់​​​ខ្វា​យ​​​ក្នុង​​​ជីវិត​។ ប៉ុន្តែ​​​វា​​​មិន​​​អាច​​​ត្រលប់​​​ក្រោយ ព្រោះ​​​នេះ​​​ជា​​​ដំណាក់កាល​​​ចាប់​​​ផ្ដើម​​​នៃ​​​ជីវិត ដើម្បី​​​ឲ្យ​​​មនុស្ស​​​ស្វែង​​​យល់ អ្វី​​​ជា​​​ការ​​​សប្បាយ ដោយ​​​ជ្រះ​​​ស្រឡះ​​​ក្នុង​​​ចិត្ត គ្មាន​​​ខ្វល់​​​រឿង​​​រ៉ាវ​​​ជីវិត ដើម្បី​​​ឲ្យ​​​ពួក​​​គេ​​​ចង់​​​រស់​​​នៅ​​​បន្ត​​​ដំណើរ​​​ទៅ​​​មុខ​។​

នេះ​​​ហើយ ជា​​​ជំហាន​​​ដំបូង​​​នៃ​​​សុភម​ង្គ​ល ដែល​​​ធ្វើ​​​ឲ្យ​​​អ្នក​​​ចាប់​​​ផ្ដើម​​​បង្កើត​​​អនុស្សាវរីយ៍​​​មិន​​​អាច​​​បំភ្លេច​​​បាន​។ ការ​​​ចង​​​ចាំ​​​ទាំង​​​នោះ​​​ហើយ ជា​​​តំណក់​​​ទឹក​​​ធ្វើ​​​ឲ្យ​​​ជីវិត​​​ស្រស់​​​បំព្រ​ង យល់​​​ថា​​​ពិ​ភព​លោក​​​គួរ​​​ឲ្យ​​​ចង់​​​រស់​​​នៅ​​​ប៉ុណ្ណា​។ ទោះ​​​ក្មេង​​​ដែល​​​កើត​​​មក រង​​​ការ​​​ធ្វើ​​​បាប រង​​​ការ​​​គាប​​​សង្កត់​​​កម្លាំង​​​កាយ​​​ចិត្ត​​​យ៉ាង​​​ណា ក៏​​​ពួក​​​គេ​​​ចង់​​​រស់​​​ដែរ ព្រោះ​​​ពួក​​​គេ​​​បាន​​​ស្គាល់​​​សុភម​ង្គ​ល​​​នៃ​​​ជីវិត ចង់​​​ឃើញ និង​​​រង់​​​ចាំ​​​អ្វី​​​ល្អ​​​ៗ​​​កើត​​​ឡើង​​​បន្ទាប់​។​

២. ដឹង​​​ក្ដី រំភើប​​​ចិត្ត​​​នឹង​​​ស្នេហា សប្បាយ​​​ចិត្ត​​​នឹង​​​ភាព​​​ជោគ​ជ័យ​៖ ​ចាប់​​​ពី​​​អាយុ ១២​​ឆ្នាំ ពោល​​​គឺ​​​ចាប់​​​ផ្ដើម​​​ឆ្លង​​​ផុត ថ្នាក់​​​បឋមសិក្សា មនុស្ស​​​ជា​​​ច្រើន​​​ចាប់​​​ផ្ដើម​​​ដឹង​​​ក្ដី ចេះ​​​ខ្មាសអៀន លែង​​​ធ្វើ​​​សកម្មភាព​​​ដូច​​​ជា​​​ក្មេង​​​ទៀត​​​ហើយ​។ ពួក​​​គេ​​​នឹង​​​ចាប់​​​ផ្ដើម​​​ស្វែង​​​រក​​​ភាព​​​ជោគ​ជ័យ​​​លើ​​​រឿង​​​គ្រប់​​​យ៉ាង ចង់​​​បាន​​​ពិន្ទុ​​​ល្អ ដើម្បី​​​ឲ្យ​​​គេ​​​សរសើរ​​​ថា​​​ពូកែ​, ចង់​​​ស្លៀក​​​ពាក់​​​ស្អាត​​​បាត ដើម្បី​​​ឲ្យ​​​គេ​​​សរសើរ​​​ថា​​​សង្ហា​, ចង់​​​ប្រើ​​​របស់​​​ល្អ ដើម្បី​​​ឲ្យ​​​គេ​​​មើល​​​ឃើញ​​​ថា​​​ឡូយ​… រឿង​​​ទាំង​​​នេះ បើ​​​មិន​​​និយាយ​​​ចេញ​​​មក ក៏​​​គិត​​​ក្នុង​​​ចិត្ត​​​ដែរ គ្មាន​​​ន​រណា​​​អាច​​​ឆ្លង​​​ផុត​​​ឡើយ​។​

ក្រោយ​​​មក ពួក​​​គេ​​​ចាប់​​​ផ្ដើម​​​រំភើប​​​ចិត្ត នឹង​​​ក្ដី​​​ស្រលាញ់ មាន​​​អារម្មណ៍​​​ថា​​​ហើប​​​ផុត​​​ពី​​​ដី​​​ពេល​​​ស្រមៃ​​​ដល់​​​មនុស្ស​​​ខ្លួន​​​ស្រលាញ់ ឬ​​​បើ​​​បាន​​​នៅ​​​ក្បែរ​​​ទៀត មិន​​​ដឹង​​​ថា​​​ពិ​ភព​លោក​​​មាន​​​ន័យ​​​យ៉ាង​​​ណា​។ មនុស្ស​​​ម្នាក់​​​ៗ ឆ្លង​​​កាត់​​​អារម្មណ៍​​​ស្រលាញ់​​​គេ ក្នុង​​​ដំណាក់​​​កាល​​​នេះ មិន​​​ក្រោម ៥​​នាក់​​​ឡើយ គ្រាន់​​​តែ​​​ពេល​​​ខ្លះ​​​គេ​​​ដឹង ពេល​​​ខ្លះ​​​គេ​​​មិន​​​ដឹង​។​

​មនុស្ស​​​ដឹង​​​ក្ដី​​​ឡើង សុទ្ធតែ​​​ឆ្លង​​​កាត់​​​អារម្មណ៍​​​បែប​​​នេះ ហើយ​​​វា​​​ក៏​​​ជា​​​សុភម​ង្គ​ល​​​ក្នុង​​​ចិត្ត​​​ពិតៗ ដែល​​​មនុស្ស​​​ជា​​​ច្រើន​​​បាន​​​ជួប​​​ប្រទះ​។ នៅ​​​វ័យ​​​នេះ សប្បាយ​​​ចិត្ត​​​ខ្លាំង តែ​​​មាន​​​ពេល​​​ខ្លះ​​​ក៏​​​កើត​​​ទុក្ខ​​​គិត​​​ក្នុង​​​ចិត្ត​​​តិចៗ ចេះ​​​ពិបាក​​​ចិត្ត នឹង​​​ភាព​​​បរា​ជ័យ ជា​​​ពិសេស​​​ពិបាក​​​ទ្រាំ​​​នឹង​​​អារម្មណ៍​​​លួច​​​ស្រលាញ់​​​គេ តែ​​​វា​​​ក៏​​​ជា​​​សុភម​ង្គ​ល​​​ដ៏​​​ចម្លែក ខុស​​​ពេល​​​នៅ​​​ក្មេង ដែល​​​មាន​​​តែ​​​សប្បាយ​។ ​​

៣. វ័យ​​​កណ្ដាល សប្បាយ​​​នឹង​​​ជីវិត​​​គ្រួសារ៖ ​ចូល​​​ដល់​​​វ័យ​​​នេះ សុភម​ង្គ​ល​​​មិន​​​មែន​​​លើ​​​ក្ដី​​​ស្រលាញ់ ឬ​​​ស្នេហា​​​ឡើយ គឺ​​​សុភម​ង្គ​ល​​​នឹង​​​ការ​​​គិត​​​ពី​​​អនាគត​​​ដ៏​​​វែង​​​ឆ្ងាយ​។ ចាប់​​​ពី​​​អាយុ ២២​​ឆ្នាំ​​​ឡើង​​​ទៅ ពោល​​​គឺ​​​រៀន​​​ចប់​​​បរិ​ញ្ញាប​ត្រ អារម្មណ៍​​​អ្នក​​​នឹង​​​ច្របូក​​​ច្រប​ល់ ចាប់​​​ផ្ដើម​​​គិត​​​ថា មិន​​​ដឹង​​​កសាង​​​គ្រួសារ​​​បែប​​​ណា មាន​​​សុភម​ង្គ​ល​។ តើ​​​រៀប​​​ការ​​​ជាមួយ​​​មនុស្ស​​​ដែល​​​ស្រស់​​​ស្អាត​​​ត្រូវ​​​ភ្នែក ឬ​​​រៀប​​​ការ​​​ជាមួយ​​​មនុស្ស​​​ដែល​​​ត្រូវ​​​ចិត្ត​។​

​ដល់​​​ចំណុច​​​នេះ មនុស្ស​​​ជា​​​ច្រើន​​​ចាប់​​​ផ្ដើម Stress នឹង​​​ជីវិត ព្រោះ​​​តែ​​​ការ​​​គិត​​​អនាគត​​​នេះ​​​ឯង​។ អស់​​​ហើយ ការ​​​រំភើប​​​ចិត្ត​​​នឹង​​​ស្នេហា​​​បែប​​​ក្មេង​​​វ័យ បែរ​​​ចាប់​​​ស្រមៃ​​​សុភម​ង្គ​ល​​​ពេល​​​រៀប​​​ការ ស្រមៃ​​​ដល់​​​ពេល​​​មាន​​​កូន ជុំ​​​គ្រួសារ ស្រមៃ​​​ដល់​​​ពេល​​​ជួប​​​ជុំ​​​គ្នា​​​យ៉ាង​​​មាន​​​ក្ដី​​​សុខ​។ នោះ​​​ហើយ​​​ជា​​​សុភម​ង្គ​ល​​​ពិត នៅ​​​ក្នុង​​​ដំណាក់កាល​​​នេះ​។​

ប៉ុន្តែ​​​មនុស្ស​​​ជា​​​ច្រើន ពិបាក​​​ឆ្លង​​​ផុត​​​ដំណាក់កាល​​​នេះ​​​ណាស់ ព្រោះ​​​ច្របូក​​​ច្រប​ល់​​​ចេញ​​​មិន​​​ផុត​​​ពី​​​ដំណាក់កាល​​​ទី​២​។ បើ​​​ប្រទាក់​​​ក្រឡា នឹង​​​ស្នេហា ដោយ​​​មិន​​​គិត​​​អនាគត នៅ​​​តែ​​​រំភើប​​​ចិត្ត​​​នឹង​​​ការ​​​ស្រលាញ់​​​រហូត​​​ង​ប់​ងុ​ល នោះ​​​សុភម​ង្គ​ល​​​នៅ​​​ដំណាក់កាល​​​ទី​៣ ប្រាកដ​​​ជា​​​លាយ​​​ឡំ​​​ដោយ​​​ទឹក​​​ភ្នែក​​​ជូត​​​ក្បាល​​​ជ​ង្គ​ង់​។​

​ដើម្បី​​​ស្វែង​​​រក​​​សុភម​ង្គ​ល​​​នៅ​​​ដំណាក់កាល​​​នេះ គួរ​​​ចេញ​​​ឲ្យ​​​ផុត​​​ពី​​​ដំណាក់​​​កាល​​​ទី​២ រួច​​​ចាប់​​​ផ្ដើម​​​គិត​​​អនាគត រក​​​មនុស្ស​​​ត្រូវ​​​ចិត្ត អាច​​​រួម​​​រស់​​​ជាមួយ​​​គ្នា​​​បាន ដោយ​​​កុំ​​​គិត​​​រំភើប​​​ចិត្ត​​​ចង់​​​បាន​​​តែ​​​មនុស្ស​​​ដែល​​​ខ្លួន​​​ស្រលាញ់ ព្រោះ​​​ពេល​​​ខ្លះ​​​សុភម​ង្គ​ល​​​មិន​​​មែន​​​កើត​​​ចេញ​​​ពី​​​ស្នេហា​​​ទេ គឺ​​​វា​​​កើត​​​ចេញ​​​ពី​​​គ្រួសារ​​​ដ៏​​​កក់​​​ក្ដៅ​​​មួយ​។

៤. ចាស់ សប្បាយ​​​លើក​​​ចុង​​​ក្រោយ​៖ ធ្លាប់​​​ឮ​​​ទេ ពាក្យ​​​ថា សប្បាយ​​​ផ្ដាំ​​​ចាស់​? នេះ​​​ហើយ​​​ជា​​​សុភម​ង្គ​ល​​​ចុង​​​ក្រោយ​​​នៃ​​​ជីវិត​។ មនុស្ស​​​មិន​​​ច្រើន​​​ទេ ដែល​​​រក​​​សុភម​ង្គ​ល​​​ក្នុង​​​ដំណាក់​​​កាល​​​នេះ​​​បាន​។ ដំណាក់​​​កាល​​​នេះ សុភម​ង្គ​ល​​​កើត​​​ចេញ​​​ពី​​​ខ្លួន​​​ឯង​​​ផ្ទាល់ កើត​​​ចេញ​​​ពី​​​ការ​​​គ្រប់​​​គ្រង​​​ចិត្ត​​​បាន​​​ល្អ​។ កុំ​​​ប្រកាន់​​​ថា​​​ខ្លួន​​​ឯង​​​ចាស់ កុំ​​​ទើ​ស​​​ភ្នែក​​​ជា​​​មួយ​​​អ្នក​​​ដទៃ ត្រូវ​​​សប្បាយ​​​ដូច​​​ពេល​​​នៅ​​​ក្មេង នោះ​​​ហើយ​​​ជា​​​សុភម​ង្គ​ល​។​

ប៉ុន្តែ​​​មនុស្ស​​​ចាស់​​​ជា​​​ច្រើន ដែល​​​ប្រកាន់​​​ចិត្ត ខឹង ទើ​ស​​​ភ្នែក មួ​ម៉ៅ ខ្លាច​​​ស្លាប់ នាំ​​​ឲ្យ​​​មាន​​​តែ​​​ទុក្ខ រក​​​មិន​​​ឃើញ​​​ភាព​​​សប្បាយ​។ ចង់​​​បាន​​​សុភម​ង្គ​ល​​​នៅ​​​ដំណាក់កាល​​​នេះ ត្រូវ​​​ប្រែ​​​ខ្លួន​​​ឲ្យ​​​ដូច​​​ជា​​​ក្មេង ដែល​​​មិន​​​គិត​​​អ្វី​​​សោះ ស្វែង​​​រក​​​សប្បាយ​​​ដាក់​​​ខ្លួន​​​ប្រកប​​​ដោយ​​​ចិត្ត​​​ជ្រះ​​​ថ្លា​៕(​អត្ថបទ​​​ប្រែ​​​សម្រួល និង​​​សរសេរ​​​ដោយ Angkor Fresh ហាម​​​លួច​ច​​​ម្ល​ង​​​ដោយ​​​គ្មាន​​​ការ​​​អនុញ្ញាត​)​ ​​

អត្ថបទ៖ សេង ឆៃយ៉ារ៉ា

ប្រភពអត្ថបទ​ ANGKORFRESH.COM​