ខ្មែរប៉ុស្ដិ៍ Close

សម្តេច ហ៊ុន សែន ថា កម្ពុជាគ្មានវិបត្តិនយោបាយ គឺមានតែអ្នកនយោបាយ មានវិបត្តិខ្លួនឯង

ដោយ៖ សម ឬទ្ធិពល ​​ | ថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ព័ត៌មានទូទៅ 11
សម្តេច ហ៊ុន សែន ថា កម្ពុជាគ្មានវិបត្តិនយោបាយ គឺមានតែអ្នកនយោបាយ មានវិបត្តិខ្លួនឯង សម្តេច ហ៊ុន សែន ថា កម្ពុជាគ្មានវិបត្តិនយោបាយ គឺមានតែអ្នកនយោបាយ មានវិបត្តិខ្លួនឯង

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានបញ្ជាក់ថា កម្ពុជាគ្មានវិបត្តិ នយោបាយនោះទេ គឺមានតែអ្នកនយោបាយប៉ុណ្ណោះ ដែលមានវិបត្តិ ដោយខ្លួនឯងផ្ទាល់។

ការថ្លែងរបស់សម្តេចតេជោបែបនេះ បន្ទាប់ពីតុលាការកំពូលបានចេញសាលដីការ​រំលាយគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ ក្រោយពីការរំលាយមាន ប្រទេសជាច្រើនបានប្រតិកម្ម ហើយអាមេរិកបានប្រកាសផ្តាច់ជំនួយមកដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតផងដែរ​។

ក្នុងពិធីសំណេះសំណាលជាមួយ កម្មករជាង៤ពាន់នាក់នៅកោះពេជ្រ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ខ្ញុំសូមបញ្ជាក់ថា កម្ពុជាគ្មានវិបត្តិនយោបាយទេ គឺមានតែអ្នកនយោបាយ ដែលមានវិបត្តិ ដោយខ្លួនឯងផ្ទាល់។ ប្រទេសយើងក៏គ្មានអ្នកទោសនយោបាយដែរ មានតែអ្នកនយោបាយ ដែលប្រព្រឹត្តិបទឧក្រិដ្ឋ ដោយខ្លួនឯង ។

សម្ដេចអះអាងថា ប្រទេសជាតិសព្វថ្ងៃនេះ កំពុងមានស្ថិរភាពនយោបាយ ហើយប្រជាពលរដ្ឋទូទាំងប្រទេស ក៏កំពុងរស់នៅ និងប្រកបការងារយ៉ាងសុខសាន្ត ក្រោមម្លប់សន្តិភាព៕