ខ្មែរប៉ុស្ដិ៍ Close

តើការចូលរួម «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ឆ្លុះបញ្ចាំងពីអ្វីខ្លះ?

ដោយ៖ Sreyleak ​​ | ម្សិលមិញ ម៉ោង 14:46 pm ព័ត៌មានទូទៅ 147
តើការចូលរួម «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ឆ្លុះបញ្ចាំងពីអ្វីខ្លះ? តើការចូលរួម «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ឆ្លុះបញ្ចាំងពីអ្វីខ្លះ?

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការចូលរួម «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» គឺជាការចូលរួមជាក់ស្ដែងរបស់ប្រជាជនក្នុងការធ្វើការងារជាប្រវត្តិសាស្រ្ត ដោយរួមគ្នាធ្វើសកម្មភាពយ៉ាងពិតប្រាកដ មិនមែននាំគ្នាតតាំងតាមបណ្តាញសង្គមនោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការព្រួយបារម្ភរឿងទឹកដីត្រូវតែមាន ពោលគឺកូនខ្មែរគ្រប់រូបត្រូវតែបារម្ភ ប៉ុន្តែសកម្មភាពនៃការបញ្ចេញការបារម្ភរបស់យើងត្រូវធ្វើយ៉ាងណាកុំអោយមានការបែកបាក់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ទៀតថា ការព្រួយបារម្ភអំពីទឹកដីត្រូវតែការពារតាមរយៈគោលការណ៍ដែលរាជរដ្ឋាភិបាលបានធ្វើ មានដូចជា៖ ការចរចាបោះបង្គោលព្រំដែនឱ្យច្បាស់លាស់ ជំរុញប្រជាពលរដ្ឋឱ្យទៅរស់នៅតាមរយៈការដោះមីន និងការធ្វើផ្លូវ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិក្ខាកាម និងនិស្សិត សាកលវិទ្យាល័យធនធានមនុស្ស នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤៕

អត្ថបទទាក់ទង