ខ្មែរប៉ុស្ដិ៍ Close

តើកម្ពុជាផ្ដល់ភាពជាម្ចាស់អាជីវកម្មបរទេស ប៉ុន្មានភាគរយដល់វិនិយោគិនដែលមកបណ្ដាក់ទុនរកស៊ី?

ដោយ៖ Sreyleak ​​ | ថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 262
តើកម្ពុជាផ្ដល់ភាពជាម្ចាស់អាជីវកម្មបរទេស ប៉ុន្មានភាគរយដល់វិនិយោគិនដែលមកបណ្ដាក់ទុនរកស៊ី? តើកម្ពុជាផ្ដល់ភាពជាម្ចាស់អាជីវកម្មបរទេស ប៉ុន្មានភាគរយដល់វិនិយោគិនដែលមកបណ្ដាក់ទុនរកស៊ី?

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានមានប្រសាសន៍ថា ប្រទេសកម្ពុជា បានផ្ដល់ភាពជាម្ចាស់អាជីវកម្មបរទេស ១០០ភាគរយ ដោយ មិនមានការរឹតបន្តឹងលើប្រាក់ចំណេញ និងការផ្ញើដើមទុនត្រឡប់ទៅវិញនោះទេ ដែលនេះជាចំណុចខុសគ្នាជាមួយប្រទេសមួយចំនួននៅក្នុងតំបន់។

ថ្លែងក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំកំពូលស្តីពីសេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់ចិន នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា តាមរយៈការអនុញ្ញាតិឱ្យអ្នកវិនិយោគរក្សាប្រាក់ចំណេញរបស់ពួកគេកាន់តែច្រើន យើងពិតជាបានធ្វើឱ្យកម្ពុជា ក្លាយជាគោលដៅដែលមានភាពប្រកួតប្រជែងសម្រាប់វិនិយោគ។ ទន្ទឹមនឹងនោះ សម្ដេចធិបតី ជឿជាក់ថា ជោគជ័យរបស់អ្នកវិនិយោគ គឺជាភាពជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

សម្ដេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមានការលើកទឹកចិត្ដកម្រិតខ្ពស់ ដើម្បីជួយឱ្យអាជីវកម្ម និងការវិនិយោគមានការរីកចម្រើន។ បន្ថែមពីនោះ តាមរយៈបណ្ដាកិច្ចព្រមព្រៀង បានផ្ដល់នូវវិសាលភាពទីផ្សារធំទូលាយ តាមរយៈភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ដោយបានផ្ដល់នូវទីផ្សារ និងកម្លាំងសេដ្ឋកិច្ច ដែលស្មើនឹងជិតមួយភាគបីនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក៕

 

 

អត្ថបទទាក់ទង