ខ្មែរប៉ុស្ដិ៍ Close

តើមានកត្តាអ្វីខ្លះដែលផ្តល់ឱកាសឱ្យទទួលបានជោគជ័យក្នុងការអប់រំ?

ដោយ៖ Sreyleak ​​ | ថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 33
តើមានកត្តាអ្វីខ្លះដែលផ្តល់ឱកាសឱ្យទទួលបានជោគជ័យក្នុងការអប់រំ? តើមានកត្តាអ្វីខ្លះដែលផ្តល់ឱកាសឱ្យទទួលបានជោគជ័យក្នុងការអប់រំ?

 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា មានកត្តាជាច្រើនដែលបានផ្តល់ឱកាសឱ្យយើងទទួលបានជោគជ័យក្នុងការអប់រំ ដែលកត្តាសំខាន់ជាងគេនោះគឺ កត្តាសន្តិភាព ស្ថិរភាពនយោបាយ។

នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ក្រៅពីកត្តាសន្តិភាព ស្ថិរភាពនយោបាយដែលផ្តល់ឱកាសដល់ការអភិវឌ្ឍនោះ ក៏មានផងដែរកត្តាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើងដែលធ្វើឱ្យពួកគេមានលទ្ធភាពចូលសិក្សានៅថ្នាក់ឧត្តមសិក្សា។

បន្ថែមពីលើនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា រាជរដ្ឋាភិបាលក៏បានបើកចំហឱកាសចូលរួមអភិវឌ្ឍវិស័យអប់រំពីសំណាក់ដៃគូឯកជននិងបរទេសបន្ថែមទៀត ដែលធ្វើឱ្យប្រជាពលរដ្ឋមានលទ្ធភាពយ៉ាងទូលាយក្នុងការទទួលបានការអប់រំផងដែរ៕

អត្ថបទទាក់ទង