ខ្មែរប៉ុស្ដិ៍ Close

ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិលអញ្ជើញ​ជា​គណៈអធិបតីក្នុង​ពិធីបើក​សិក្ខាសាលា​ស្តីពី​សុខភាព​ផ្លូវភេទ និង​សុខភាព​បន្តពូជ​របស់​យុវវ័យ​ សហការ​​រៀបចំដោយ​អង្គការ​​ខេមរា និង​អង្គការ​ផែនការ​គ្រួសារ​របស់ប្រទេស​ចិន

ដោយ៖សន ប្រាថ្នា | ថ្ងៃសុក្រ ទី២៩ ខែមិថុនា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 552
ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិលអញ្ជើញ​ជា​គណៈអធិបតីក្នុង​ពិធីបើក​សិក្ខាសាលា​ស្តីពី​សុខភាព​ផ្លូវភេទ និង​សុខភាព​បន្តពូជ​របស់​យុវវ័យ​ សហការ​​រៀបចំដោយ​អង្គការ​​ខេមរា និង​អង្គការ​ផែនការ​គ្រួសារ​របស់ប្រទេស​ចិន ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិលអញ្ជើញ​ជា​គណៈអធិបតីក្នុង​ពិធីបើក​សិក្ខាសាលា​ស្តីពី​សុខភាព​ផ្លូវភេទ និង​សុខភាព​បន្តពូជ​របស់​យុវវ័យ​ សហការ​​រៀបចំដោយ​អង្គការ​​ខេមរា និង​អង្គការ​ផែនការ​គ្រួសារ​របស់ប្រទេស​ចិន

នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ លោក​ កឹមរ័ត្ន វិសិដ្ឋ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) លោក ហ៊ុយ សារុណ អភិបាល​រង​ខណ្ឌ​ជ្រោយ​​ចង្វារ និង​​លោកស្រី ហុង ភីង ប្រធានអង្គការ​ផែនការ​គ្រួសារ​របស់ប្រទេស​ចិន បានអញ្ជើញ​ជា​គណៈអធិបតីក្នុង​ពិធីបើក​សិក្ខាសាលា​ស្តីពី​សុខភាព​ផ្លូវភេទ និង​សុខភាព​បន្តពូជ​របស់​យុវវ័យ នៅ​សណ្ឋាគារ​ហ៊ីម៉ាវ៉ារី​ រាជធានីភ្នំពេញ​ ដែលត្រូវ​បានសហការ​​រៀបចំឡើង​ដោយ​អង្គការ​​ខេមរា និង​អង្គការ​ផែនការ​គ្រួសារ​របស់ប្រទេស​ចិន ដើម្បីផ្តល់​ការបណ្តុះបណ្តាល​​យុវជនបង្គោល​ចំនួន ៥០រូប ​មកពី​​​សង្កាត់​​​ទាំង​៥ នៃខណ្ឌ​ជ្រោយចង្វារ​ ឱ្យ​បាន​យល់ដឹងចំណេះដឹង​មូលដ្ឋាន​​អំពីសុខភាព​ផ្លូវ​ភេទ និង​សុខភាព​​បន្តពូជ​​របស់​យុវវ័យ។

លោក កឹមរ័ត្ន វិសិដ្ឋ ក៏​បានបញ្ជាក់ជូនអង្គសិក្ខា​ទាំងមូលអំពី​តួនាទី​របស់​ វ.ស.ស. ដែលជាអ្នក​សម្រប​សម្រួល​រវាងអង្គការសង្គមស៊ីវិលកម្ពុជា​ និង​អង្គការ​សង្គមស៊ីវិល​ចិន​ ក្នុងការពង្រឹង និងពង្រីកកិច្ច​សហ​ប្រតិបត្តិការ និងភាពជាដៃគូជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីចូលរួមចំណែក​ដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ឲ្យកាន់តែមានការរីកចម្រើនថែមទៀត។ ជាក់ស្តែង សិក្ខាសាលាដែលបានរៀបចំឡើងនាពេលនេះ គឺ​ជា​​ផ្នែកមួយនៃការអនុវត្ត​គម្រោង​រវាង​អង្គការ​ដែលជាដៃគូ​សហការរបស់​ វ.ស.ស. និង​អង្គការសង្គមស៊ីវិល​ចិន ក្រោមកិច្ចសម្របសម្រួល​របស់​ វ.ស.ស.៕

 

 

 

អត្ថបទទាក់ទង