ទាំងអ្នកគាំទ្រ ទាំងកីឡាករ ទាំងគ្រូបង្វឹក បាយលែងឆ្ងាញ់ ក្រោយឆ្លងមិនផុតវគ្គ ៣២ ក្រុមចុងក្រោយ
ម្ចាស់ការពារតំណែងជើងឯកពិភពលោក អាល្លឺម៉ង់ បានហាលអាវត្រឹមវគ្គចែកពូលក្នុងការប្រកួតដែលរៀបចំឡើងនៅប្រទេសរុស្ស៊ី ក្រោយចាញ់កូរ៉េខាងត្បូង ២-០ ដែលធើ្វឲ្យប្រិយមិត្ដរបស់ពួកគេ ស្ទើរប្រេះដើមទ្រូង។
ទិដ្ឋភាពអ្នកគាំទ្រអាល្លឺម៉ង់ជាច្រើននៅក្នុងទីក្រុង Berlin ជួបជុំគ្នាទស្សនាការប្រកួតកាលពីយប់មិញនៅក្នុងរដ្ឋធានីរបស់ប្រទេសអាល្លឺម៉ង់ ដោយអ្នកខ្លះបានតុបតែងខ្លួន ពាក់អាវក្រុមជម្រើសជាតិ ក៏ដូចជាគូរមុខមាត់ទៅតាមពណ៌នៃប្រទេសអាល្លឺម៉ង់។
ប៉ុន្ដែអ្វីដែលពួកគេទទួលបានវិញនោះ គឺបានត្រឹមតែភាពទុក្ខសោក កម្សត់ក្រោយពីក្រុមដែលមានរហ័ស្សនាមថាឥន្រ្ទីដែក បានធ្លាក់ចេញកាលពីយប់មិញនេះ។
https://www.youtube.com/watch?v=t80yerthaSM