ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ចែក​ពូជជ្រូក មាន់ និង​សម្ភារៈចិញ្ចឹម​សត្វ​ដល់សហគមន៍តំ​បន់​ការពារ​ធម្មជាតិ​ លើខ្នង​ភ្នំ​គូលេន​

ដោយ៖ សម ឬទ្ធិពល ​​ | ថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ព័ត៌មានទូទៅ 15
រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ចែក​ពូជជ្រូក មាន់ និង​សម្ភារៈចិញ្ចឹម​សត្វ​ដល់សហគមន៍តំ​បន់​ការពារ​ធម្មជាតិ​ លើខ្នង​ភ្នំ​គូលេន​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ចែក​ពូជជ្រូក មាន់ និង​សម្ភារៈចិញ្ចឹម​សត្វ​ដល់សហគមន៍តំ​បន់​ការពារ​ធម្មជាតិ​ លើខ្នង​ភ្នំ​គូលេន​

ពិធីចែកពូជជ្រូក មាន់ និងសម្ភារចិញ្ចឹមសត្វ ដល់សមាជិកសហគមន៍ តំបន់ការពារធម្មជាតិ «ព្រៃធំ ភូមិពពេល» និង «ព្រៃធំ ឃុំពង្រលើ» នៅលើខ្នងភ្នំគូលេន

នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម​ ទៀ សីហា អភិបាលរង នៃគណៈអភិបាល ខេត្តសៀមរាប បានអញ្ជើញចូលរួមពិធីចែកពូជជ្រូក មាន់ និងសម្ភារចិញ្ចឹមសត្វ ដល់សមាជិកសហគមន៍ តំបន់ការពារធម្មជាតិ «ព្រៃធំ ភូមិពពេល» និង «ព្រៃធំ ឃុំពង្រលើ» នៅលើខ្នងភ្នំគូលេនខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ។

នេះជាការលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ និងជាចំណែកមួយជួយលើកស្ទួយជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ក្នុងសហគមន៍ទាំងពីរខាងលើ ដែលនឹងជម្រុញ ធានាបានកំណើនសេដ្ឋកិច្ច ឈានទៅកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយ យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលអាណត្តិទី៥ ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា៕