ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញភាគីពាក់ព័ន្ធរួមគ្នាទាក់ទាញភ្ញៀវទេសចរបរទេសឱ្យបានទាំងបរិមាណនិងគុណភាព

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 174

ក្នុងឱកាសអញ្ជើញត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល ខិតខំប្រឹងប្រែងដើម្បីស្វែងរកទេសចរបរទេសមកទស្សនាកម្ពុជា ហើយចំពោះវិស័យទេសចរណ៍នេះធំធេងណាស់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងផ្តល់ការងារជូនប្រជាជន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បញ្ហាបរិមាណភ្ញៀវទេសចរជារឿងមួយ ប៉ុន្តែក៏យើងត្រូវផ្តោតទៅលើគុណភាពផងដែរពោលគឺចំនួនថ្ងៃដែលទេសចរស្នាក់នៅកម្ពុជា បើកាលណាទេសចរស្នាក់នៅកាន់តែយូរ គឺគាត់មានឱកាសចំណាយច្រើនដើម្បីជួយដល់សេដ្ឋកិច្ចជាតិយើង។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា ព្រលានយន្តហោះថ្មីនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការទាក់ទាញភ្ញៀវទេសចរបរទេសមកកាន់ព្រះរាជាណាចក្រកម្ពុជាផងដែរ៕

អត្ថបទទាក់ទង