ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីចីថល

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០២៣ ព័ត៌មានទូទៅ 68
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីចីថល សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីចីថល

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី ៧ បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដើម្បីជំរុញសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សំដៅសម្រេចចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ ក៏ដូចជាដើម្បីតាមឱ្យទាន់បដិវត្តន៍ឧស្សាហកម្មទី៤ ផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា បច្ចេកវិទ្យាឌីជីថលកំពុងដើរតួនាទីស្នូល និងជាចលករដ៏សំខាន់ ដែលគ្របដណ្តប់លើគ្រប់ទិដ្ឋភាពសង្គមនិងសេដ្ឋកិច្ច ដែលរួមមានទាំងវិស័យហិរញ្ញវត្ថុនិងធនាគារទៀតផង។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ «អគារស្នាក់ការកណ្តាល វីងថៅវ័រ (Wing Tower)» នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបានដាក់អោយអនុវត្តគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជាឆ្នាំ២០២៣-២០២៨ ដែលមានចក្ខុវិស័យរយៈពេលវែង ដោយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុឈរលើមូលដ្ឋាននៃការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ការរក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ និងការជំរុញនវានុវត្តហិរញ្ញវត្ថុ ដើម្បីចាប់យកអត្ថប្រយោជន៍ឱ្យបានជាអតិបរមានូវបរិវត្តកម្មឌីជីថលនៅក្នុងវិស័យហិរញ្ញវត្ថុ និងលើកកម្ពស់ភាពប្រកួតប្រជែងនៅក្នុងវិស័យធនាគារ៕

អត្ថបទទាក់ទង