ខ្មែរប៉ុស្ដិ៍ Close

មកមើល ស្វាមី គង់ ចាន់​ស្រីមុំ បង្ហាញភាពផ្អែមល្ហែមចំពោះភរិយា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៩ ខែមិថុនា ឆ្នាំ២០១៨ កំសាន្ដ & ប្លែកៗ 91
មកមើល ស្វាមី គង់ ចាន់​ស្រីមុំ បង្ហាញភាពផ្អែមល្ហែមចំពោះភរិយា មកមើល ស្វាមី គង់ ចាន់​ស្រីមុំ បង្ហាញភាពផ្អែមល្ហែមចំពោះភរិយា

ជា​រឿយៗ​គូស្វាមី​ភរិយា​អ្នកនាង គង់ ចាន់ស្រីមុំ និង​លោក ​គឹម សីហា តែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នា តាម​រយៈ​បណ្តាញ​សង្គម​មិន​ដែល​ដាច់។ អ្វី​ដែល​អ្នក​គាំទ្រ​កោត​សរសើរ​នោះ ចាប់​ពី​រៀបការ​ជាមួយ​គ្នា​ជា​ច្រើន​ឆ្នាំ​មក អ្នក​ទាំង​ពីរ​ពុំ​ដែល​មាន​លេច​ឮ​ដំណឹង​ល្អក់​កករ​នឹង​គ្នា​ម្តង​ណា​ឡើយ ផ្ទុយ​ទៅ​វិញ​ពួក​គេ​កាន់​តែ​បង្កើន​ភាព​ផ្អែម​ល្ហែម​ជាមួយ​គ្នា ថែមទាំង​ពង្រីក​មុខ​ជំនួញ​ជា​ច្រើន​សាខា​ទៀត​ផង។


ងាក​មក​ស្វាមី លោក គឹម សីហា វិញ ទាំង​មុន និង​ក្រោយ​រៀបការ លោក​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សុខ​ទុក្ខ​ភរិយា​គ្រប់​ពេល​វេលា ទីកន្លែង មិន​ថា​នៅ​ផ្ទះ ឬ​ទី​សាធារណៈ​ឡើយ។ ទង្វើ ​និងការបំពេញតួនាទីជាប្តីបានល្អបែបនេះពិតជាអស្ចារ្យសម្រាប់ជីវិតគូ ហើយអ្នកណាៗក៏ប្រាថ្នាចង់បានដែរ។

អ្នកនាង គង់ ចាន់​ស្រីមុំ និងលោក គឹម សីហា បាន​រៀបការ​ជាមួយ​គ្នា​​កាល​ពី​ថ្ងៃ​ទី ១៥ មីនា ឆ្នាំ ២០១៦ ។ ​អ្នក​ទាំង​ពីរ​ត្រៀម​នឹង​ស្វាគមន៍​កូន​ដំបូង​របស់ខ្លួន នៅ​ខែ​កក្កដា ខាង​មុខ​នេះ។ មុននឹងត្រៀមសម្រាលកូនស្រី អ្នកនាង គង់ ចាន់ស្រីមុំ បានបង្ហោះរូបភាព និងសារដ៏ផ្អែមល្ហែមស្ទើរតែរាល់ថ្ងៃ ព្រមទាំងពោលពាក្យថា ចង់រក្សានូវកម្រងរូបភាពអនុស្សាវរិយ៍ជាមួយស្វាមីឲ្យបានច្រើន។ “ព្រោះអ្នកមានតម្លៃស្មើជីវិត បុរសម្នាក់នេះតែផ្តល់ភាពកក់ក្តៅ​ និងសេក្តីសុខឲ្យខ្ញុំរហូតមក។ ពេលវេលាដ៏សំខាន់ដែលយើងកំពុងទទឹងរង់ចាំ ជិតចូលមកដល់ម្តងបន្តិចៗ”។

តោះ! ចង់ដឹងគូស្នេហ៍មួយគូនេះមានក្តីសុខយ៉ាងណា ទស្សនារូបភាពផ្អែមផ្អែម និងពោរពេញដោយសុភមង្គលខាងក្រោមនេះ៖