ខ្មែរប៉ុស្ដិ៍ Close

បែកធ្លាយ! នារីវ័យក្មេងម្នាក់ស្និតស្នាលខ្លាំងជាមួយ ប៉ែន ចំរ៉ុង (វីដេអូ​)

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៩ ខែមិថុនា ឆ្នាំ២០១៨ កំសាន្ដ & ប្លែកៗ 14116
បែកធ្លាយ! នារីវ័យក្មេងម្នាក់ស្និតស្នាលខ្លាំងជាមួយ ប៉ែន ចំរ៉ុង (វីដេអូ​)បែកធ្លាយ! នារីវ័យក្មេងម្នាក់ស្និតស្នាលខ្លាំងជាមួយ ប៉ែន ចំរ៉ុង (វីដេអូ​)

​​​មុន​នេះ​បន្តិច​​វីដេអូ​ឃ្លិប​ ប៉ែន ចំរ៉ុង ដែល​ប្រពន្ធ​​ថ្មី​​រៀបចំ​​ខួប​កំណើត​ឲ្យ​ត្រូវ​បាន​បែក​ធ្លាយ​ ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​​ពី​សំណាក់​មហា​ជន​ទាំង​ក្នុង​ និង​ក្រៅ​សិល្បៈ។

 

ក្នុង​ឃ្លិប​វីដេអូ​​​នេះ​ដែរ​នារីវ័យក្មេងម្នាក់​នោះ​បាន​កាន់នំខួបកំណើតមួយ និង ហៅ​ ប៉ែន ចំរ៉ុង​ ថា​ប្ដី​ពេញ​​ៗ​មាត់​តែ​ម្ដង​ ដោយ​គ្មាន​លាក់​លៀម​អ្វី​ឡើយ​។ បន្ថែម​​ពី​នេះ​ នាងបាន​ជូន​ពរ​ឲ្យ​​លោក​កាន់​តែ​មាន​ភាព​ល្បី​ល្បាញ​ទ្វេ​ឡើង និង​សុំ​ចិត្ត​​អតីត​ប្ដី​អេតាស៊ីវិល​ ភិន សុដាលីស ​ឈប់​ខូច​តទៅ​ទៀត​​ ហើយ​ស្រឡាញ់​តែ​នាង​ម្នាក់​គត់។

ចំណែកលោក ប៉ែន ចំរ៉ុងវិញ បានកៀកស្មា និងផ្តល់ស្នាមថើបដល់នារីម្នាក់នោះយ៉ាងផ្អែមល្អែម ជាមួយពាក្យថា “ឈប់គិតច្រើនថាប្តីមានស្រី កុំរករឿងប្តីទៀតណា”។

ជុំវិញ​វីដេអូ​បែក​ធ្លាយ​នេះ​ដែរ ប៉ែន ចំរ៉ុង មិន​អាច​សុំ​ការ​បក​ស្រាយ​បាន​ឡើយ​ ទូរស័ព្ទ​ហៅ​ចូល​​ តែ​មិន​មាន​អ្នក​ទទួល។

 

ទស្សនា​វីដេអូ ប៉ែន ចំរ៉ុង និងនារីវ័យក្មេង ហៅគ្នាប្តីប្រពន្ធពេញៗមាត់ ខាង​ក្រោម​នេះ៖​