ខ្មែរប៉ុស្ដិ៍ Close

    ដំណឹងរីករាយ! កម្ពុជាព្យាបាលអ្នកជម្ងឺកូវីដ-១៩បានជាសះស្បើយ ១នាក់បន្ថែមទៀត ខណៈគ្មានករណីឆ្លងថ្មី, សរុបអ្នកជាសះស្បើយកើនឡើងដល់ ១២០នាក់ អ្នកបន្តព្យាបាលថយចុះមកនៅត្រឹម ២នាក់ប៉ុណ្ណោះ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២ ខែឧសភា ឆ្នាំ២០២០ កីឡា - សុខភាព 1287
    ដំណឹងរីករាយ! កម្ពុជាព្យាបាលអ្នកជម្ងឺកូវីដ-១៩បានជាសះស្បើយ ១នាក់បន្ថែមទៀត ខណៈគ្មានករណីឆ្លងថ្មី, សរុបអ្នកជាសះស្បើយកើនឡើងដល់ ១២០នាក់ អ្នកបន្តព្យាបាលថយចុះមកនៅត្រឹម ២នាក់ប៉ុណ្ណោះដំណឹងរីករាយ! កម្ពុជាព្យាបាលអ្នកជម្ងឺកូវីដ-១៩បានជាសះស្បើយ ១នាក់បន្ថែមទៀត ខណៈគ្មានករណីឆ្លងថ្មី, សរុបអ្នកជាសះស្បើយកើនឡើងដល់ ១២០នាក់ អ្នកបន្តព្យាបាលថយចុះមកនៅត្រឹម ២នាក់ប៉ុណ្ណោះ

    គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០ នេះ ក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាលកម្ពុជា​បានព្យាបាលអ្នកជំងឺកូវីដ-១៩ បានជាសះស្បើយថ្មីចំនួន ១នាក់បន្ថែមទៀត ដែលធ្វើអោយចំនួនអ្នកជាសះស្បើយសរុបពីជំងឺឆ្លងដ៏កាចសាហាវនេះកើនដល់ ១២០នាក់ហើយ។ ទន្ទឹមនោះ ថ្ងៃនេះពុំមានករណីឆ្លងថ្មីនោះទេ។

    អ្នកជាសះស្បើយនោះគឺបុរសជនជាតិខ្មែរអាយុ ៥៨ឆ្នាំ ស្នាក់នៅក្នុងសណ្ឋាគារមួយកន្លែងនៅក្រុងព្រះសីហនុ ដែលជាអ្នកប៉ះពាល់ផ្ទាល់ជាមួយក្រុមទេសចរណ៍បារាំង ជាអ្នកគ្រប់គ្រង និងជាអ្នកធ្វើបដិសណ្ឋារកិច្ចជាមួយភ្ញៀវទាំងនោះ ។

    ឯអ្នកដែលកំពុងសម្រាកព្យាបាលបន្តចំនួន ២នាក់​ គឺស្ត្រីជនជាតិខ្មែរម្នាក់នៅឯខេត្តបន្ទាយមានជ័យ និងបុរសជនជាតិខ្មែរ ១នាក់នៅឯខេត្តកំពង់ឆ្នាំង ។

    គួរជម្រាបថា មកដល់ពេលនេះ ករណីឆ្លងកូវីដ-១៩សរុបនៅទូទាំងប្រទេសកម្ពុជាមានចំនួន ១២២ករណីដដែល ខណៈជាសះស្បើយកើនឡើងដល់ ១១៧ករណី និងអ្នកដែលកំពុងសម្រាកព្យាបាលបន្តមានចំនួនត្រឹមតែ ៥ករណីទៀតប៉ុណ្ណោះ។

    សូមអាននូវសេចក្ដីជូនដំណឹងលម្អិតរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

    អត្ថបទទាក់ទង