ខ្មែរប៉ុស្ដិ៍ Close

សមត្ថកិច្ច​ចុះ​អនុវត្តបញ្ជូន​ដីកាកោះ​ហៅ​ទណ្ឌិត សម រង្ស៊ី​ឱ្យ​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ចុះ​កិច្ច​ព្រម​ព្រៀងកាត់​ដី​៤ខេត្តឱ្យ​​កុក ស

ដោយ៖ សម ឬទ្ធិពល ​​ | ថ្ងៃព្រហស្បតិ៍ ទី២២ ខែមីនា ឆ្នាំ២០១៨ ឯកសារ 109
សមត្ថកិច្ច​ចុះ​អនុវត្តបញ្ជូន​ដីកាកោះ​ហៅ​ទណ្ឌិត សម រង្ស៊ី​ឱ្យ​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ចុះ​កិច្ច​ព្រម​ព្រៀងកាត់​ដី​៤ខេត្តឱ្យ​​កុក ស សមត្ថកិច្ច​ចុះ​អនុវត្តបញ្ជូន​ដីកាកោះ​ហៅ​ទណ្ឌិត សម រង្ស៊ី​ឱ្យ​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ចុះ​កិច្ច​ព្រម​ព្រៀងកាត់​ដី​៤ខេត្តឱ្យ​​កុក ស

នៅ​ព្រឹក​ថ្ងៃ​២២ ខែ​មីនា ឆ្នាំ​២០១៨នេះ នាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនបានសហការជាមួយអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ បាន​ចុះអនុវត្តបញ្ជូនដីកាកោះហៅលោក សម រង្ស៊ី ឱ្យ​ចូល​ខ្លួន​បំ​ភ្លឺ​នៅ​ចំ​ពោះ​មុខ​អយ្យការអម​សាលាដំ​បូង​រាជធានី​ភ្នំ​ពេញ នៅ​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០១៨ ​ក្នុង​ឋានៈជា​ជន​សង្ស័យ ពាក់​ព័ន្ធ​នឹង​ដំ​ណើររឿង​ ពី​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​ កុក ស នៅ​ថ្ងៃ​ទី​១៤ ខែ​មេសា ឆ្នាំ​២០១៣ ដែល​បាន​សន្យា​ កាត់​ទឹក​ដី​៤ ខេត្ត​ ឱ្យ​ជន​ជាតិ​ដើមភាគ​តិច ដេហ្កា (ម៉ុង​តាញ៉ា​)​។ នេះ​បើ់យោង​តាម​ដីកាកោះ​ ដែល​ចុះ​ហត្ថលេខាដោយ​ព្រះ​រាជ​អាជ្ញា​រង អម​សាលាដំ​បូង​រាជ​ធានី​ភ្នំ ពេញ​ សៀង សុខ។

ការ​អនុវត្ត​បញ្ជូនដីកាកោះហៅ នេះ​ ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​បិទខាងនៅមុខរបងផ្ទះ លោក សម រង្ស៊ី ស្ថិត​នៅសង្កាត់ចក្រអង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំ​ពេញ​។

អត្ថបទទាក់ទង