ខ្មែរប៉ុស្ដិ៍ Close

មន្រ្តីជាន់ខ្ពស់បក្សប្រឆាំង រិះគន់អំពើអគុណធម៌របស់ទណ្ឌិត សម រង្ស៉ី ដែលយកអតីតគូសត្រូវរបស់ខ្លួន គឺលោក កឹម សុខា ធ្វើជាល្បែងភ្នាល់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 60
មន្រ្តីជាន់ខ្ពស់បក្សប្រឆាំង រិះគន់អំពើអគុណធម៌របស់ទណ្ឌិត សម រង្ស៉ី ដែលយកអតីតគូសត្រូវរបស់ខ្លួន គឺលោក កឹម សុខា ធ្វើជាល្បែងភ្នាល់ មន្រ្តីជាន់ខ្ពស់បក្សប្រឆាំង រិះគន់អំពើអគុណធម៌របស់ទណ្ឌិត សម រង្ស៉ី ដែលយកអតីតគូសត្រូវរបស់ខ្លួន គឺលោក កឹម សុខា ធ្វើជាល្បែងភ្នាល់

លោក គង់ បូរ៉ា កូនប្រុសបង្កើតរបស់លោក គង់ គាំ អតីតតំណាងរាស្រ្តខ្មោចបក្សសង្រ្គោះជាតិ បានផ្ញើសារលើបណ្តាញផ្សព្វផ្សាយសង្គម ហាក់បីដូចជាចង់ប្រដៅទៅ ទណ្ឌិត សម រង្ស៊ី ដែលធ្លាប់ជាមេរបស់ខ្លួន ថា បានយកសេរីភាព និងជីវិតនយោបាយរបស់ លោក កឹម សុខា ទៅធ្វើជាល្បែងភ្នាល់ ដែលទង្វើនោះ លោកថា ជាអំពើមិនសមរម្យ។ មិនត្រឹមតែប្រដៅចំពោះលោក សម រង្ស៊ីប៉ុណ្ណោះទេ លោក គង់ បូរ៉ា ក៏បានឆ្លៀតទះកំផ្លៀងអតីតគូជម្លោះរបស់ខ្លួន គឺលោក អេង ឆៃអាងផងដែរថាជាអ្នកញៀនល្បែង ស្រីញី និងវក់ជាមួយនឹងការភ្នាល់ ញុះញង់ និងមេគំនិតនៅពីក្រោយការជំរុញឲ្យ សម រង្ស៊ី ហ៊ានភ្នាល់ជាមួយលោក ហ៊ុន សែន ។ ប៉ុន្តែ ទោះយ៉ាងណា លោក គង់ បូរ៉ា បានចំអកដល់មនុស្សមួយចំនួនថា បានចាញ់បោក លោក សម រង្ស៉ី ក្នុងរឿងនេះ ដថោយសង្ឃឹមថា អតីតគណបក្សសង្រ្គោះជាតិ នឹងរស់ឡើងវិញ។

ដោយឡែក លោក សុខ សុវណ្ណ វឌ្ឍនាសាពង្ស ប្រធានគណបក្សខ្មែរក្រោក (KRP) យល់ថា ទង្វើរបស់លោកសម រង្ស៊ី ដែលបានបបួលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន យកជីវិតវាសនានយោបាយលោក កឹម សុខា មកភ្នាល់បែបនេះវាជាភាព «អសីលធម៌នយោបាយ» ហើយលោកបានបន្ថែមថា ការបកស្រាយរបស់ប្រមុខរាជរដ្ឋាភិបាលគឺជារឿងត្រឹមត្រូវដោយសារលោកពុំមានបុព្វសិទ្ធិក្នុងការស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រឡើយ បើសាលក្រមមិនទាន់ស្ថាពរ។

កាលពីពេលកន្លងទៅនេះ លោក ហ៊ុន កុសល ដែលជាអ្នកគាំទ្រសកម្មមួយលើលោក សម រង្ស៉ី កន្លងមក ក៏បានចេញមុខប្រឆាំងនឹងយុទ្ធសាស្រ្តចុងក្រោយរបស់ លោក សម រង្ស៉ី ដែលបានយកសិទ្ធិសេរីភាពរបស់ លោក កឹម សុខា ធ្វើជាកម្មវត្ថុនៃការភ្នាល់ជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរ ប៉ុន្តែលោកថា លោកប្រកាន់ជំហរ មិនគាំទ្រសារនយោបាយរបស់លោក សម រង្ស៊ីជាដាច់ខាត ដែលបបួលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ភ្នាល់គ្នាដាក់សេរីភាពព្រោះធ្វើឱ្យប៉ះពាល់ស្មារតីសាមគ្គីរបស់បក្សសង្រ្គោះជាតិ។ និងបានប្រកាសជំទាស់ជាមួយ លោក សម រង្ស៊ី ហើយចាត់ទុកថា យុទ្ធសាស្រ្តភ្នាល់ គឺជាយុទ្ធសាស្រ្តខុសឆ្គង»។

គួរបញ្ជាក់ថា លោក សម រង្ស៉ី កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅ បានយកជីវិតនយោបាយរបស់ លោក កឹម សុខា ទៅបបួលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ភ្នាល់គ្នា។ ដោយអះអាងថា សម្ពាធបរទេសនឹងធ្វើឱ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកលែងទោសដល់ លោក កឹម សុខានោះ លោក សម រង្ស៉ី បានកំណត់ការភ្នាល់ថា «បើសិនមានការដោះលែង កឹម សុខា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ឬយ៉ាងយូរថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ខាងមុខនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវតែចុះចេញពីតំណែង តែបើសិនមិនមានការដោះលែងទេ លោក សម រង្ស៊ី ស្ម័គ្រចិត្តប្រឈមចំពោះមុខច្បាប់ដោយចូលឱ្យសមត្ថកិច្ចចាប់ខ្លួន ដើម្បីអនុវត្តទោសក្នុងពន្ធនាគារ។ ភ្លាមៗឆ្លើយតបនឹងការបបួលនេះ នៅព្រលប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ដដែលនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសតាមរយៈបណ្តាញព័ត៌មាន Fresh News ដោយសម្រេចភ្នាល់ជាមួយលោក សម រង្ស៊ី តែម្តង ដោយបានកំណត់ថា ប្រសិនសម រង្ស៊ី ចាញ់ក្នុងការភ្នាល់លើកនេះ ត្រូវហ៊ានចូលឱ្យចាប់ខ្លួនដើម្បីអនវុត្តទោស បន្ទាប់ពីបញ្ចប់ការភ្នាល់ភ្លាមៗ។

ការដាក់ចេញយុទ្ធសាស្រ្តភ្នាល់របស់ លោក សម រង្ស៉ី បានធ្វើឱ្យមានប្រតិកម្មប្រឆាំងយ៉ាងខ្លាំងពី អ្នកគាំទ្ររបស់ លោក កឹម សុខា នៅឯក្រៅ និងក្នុងប្រទេស ដែលក្នុងនោះមានទាំងក្រុមគ្រួសាររបស់លោក និងមេធាវីរបស់លោកថែមទៀតផង។ បើតាមអ្នកច្បាប់ ស្ថិតក្នុងដំណាក់កាលនេះ នាយករដ្ឋមន្រ្តី ពុំមានសិទ្ធិសម្រេចស្នើលើកលែងទោសដល់លោក កឹម សុខានោះទេ ដោយសារតែលោក កឹម សុខា កំពុងស្ថិតនៅក្នុងដំណាក់កាលស៊ើបអង្កេត មិនទាន់ក្លាយទៅជាទណ្ឌិត ដែលមានសាលក្រមស្ថាពរ ឬដែលត្រូវស្នើទៅព្រះមហាក្រត្សដើម្បីការលើកលែងទោសបានឡើយ៕

អត្ថបទទាក់ទង