ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ការប្រកាសចាប់រូបលោកគឺមានន័យស្មើនឹងការប្រកាសធ្វើសង្រ្គាម

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៣ ខែមិថុនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 2461
    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ការប្រកាសចាប់រូបលោកគឺមានន័យស្មើនឹងការប្រកាសធ្វើសង្រ្គាមលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ការប្រកាសចាប់រូបលោកគឺមានន័យស្មើនឹងការប្រកាសធ្វើសង្រ្គាម

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា កន្លងទៅថ្មីៗនេះមានការអំពាវនាវប្រកាសរបស់បុគ្គលមួយរូបដែលលោកហៅថា «អាឆ្កែកូនជនក្បត់ជាតិ» ឱ្យកងទ័ព និងប្រជាពលរដ្ឋចូលមកចាប់រូបលោកដែលនេះគឺជាការប្រកាសឱ្យមានសង្រ្គាម។ លោកបានថ្លែងដូចនេះនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ប្រមាណជាង៣ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ។

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា បទល្មើសទាក់ទងនឹងការកសាងបណ្តាញឧទ្ទាមក្រៅច្បាប់គឺជារឿងមួយផ្សេង ហើយការប្រកាសចាប់រូបលោកមានន័យស្មើនឹងប្រកាសសង្រ្គាម ដែលកន្លងមកគេចលនាឱ្យកងទ័ព ឱ្យកងកម្លាំងប្រដាប់អាវុធ ឱ្យប្រជាពលរដ្ឋចាប់រូបលោកដែលនៅក្នុងឋានៈជានាយករដ្ឋមន្រ្តី ដែលមានតម្លៃស្មើនឹងការធ្វើរដ្ឋប្រហារ និងការធ្វើសង្រ្គាមតែម្តង។

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្ថែមថា លោកនឹងរង់ចាំកំដរបុគ្គលនេះជារៀងរហូត ហើយលោកក៏បានបន្តថា ចាប់ពីថ្ងៃនេះទៅ នឹងហៅជននោះថា «អាឆ្កែកូនជនក្បត់ជាតិ» ជារៀងរហូត៕

    អត្ថបទទាក់ទង