ខ្មែរប៉ុស្ដិ៍ Close

ការសិក្សា ស្រាវជ្រាវ និងស្វែងយល់គុនខ្មែរបន្តមកដល់ប្រាសាទតាព្រហ្ម

ដោយ៖Sreyleak | ថ្ងៃអង្គារ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ព័ត៌មានទូទៅ 202
ការសិក្សា ស្រាវជ្រាវ និងស្វែងយល់គុនខ្មែរបន្តមកដល់ប្រាសាទតាព្រហ្ម ការសិក្សា ស្រាវជ្រាវ និងស្វែងយល់គុនខ្មែរបន្តមកដល់ប្រាសាទតាព្រហ្ម
សៀមរាប៖ ព្រឹទ្ធាចារ្យក្បាច់គុនខ្មែរលោក សេង ប៊ុនសុង និងក្រុមការងាររបស់លោក បានបន្តស្រាវជ្រាវស្វែងយល់ដំណើរវិវត្តនៃក្បាច់គុនខ្មែរដែលមានដើមកំណើតរាប់រយពាន់ឆ្នាំមកហើយ។
ក្បាច់គុនខ្មែរដែលធ្លាប់មានវត្តមាននៅក្នុងចំណោមប្រជាពលរដ្ឋសាមញ្ញ កងទ័ព និងព្រះរាជានាសម័យមុនៗ ត្រូវបានគេឆ្លាក់នៅលើជញ្ជាំងប្រាសាទនានានៅក្នុងប្រទេសកម្ពុជា ជាពិសេស នៅតំបន់រមណីយដ្ឋានអង្គរ។
នៅក្នុងដំណើរស្រាវជ្រាវនេះ លោក សេង ប៊ុនសុង ដែលជាសមាជិកនៃក្រុមជំនុំស្រាវជ្រាវគម្ពីអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ ក៏បានបង្ហាញក្បាច់គុនឡើងវិញដោយធ្វើត្រាប់តាមរូបចម្លាក់នៅតាមប្រាសាទនានា។
នៅថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០២៥នេះ លោក ប៊ុនសុង ដែលជាទីប្រឹក្សានៃគណកម្មាធិការជាតិអូឡាំពិកផងដែរនោះ ក៏បានទស្សនា និងបង្ហាញក្បាច់គុនក្នុងប្រាសាទតាព្រហ្ម។ នេះ គឺជាដំណើរទស្សនាសិក្សាស្វែងយល់ក្បាច់គុនដូនតាខ្មែរលោកទី២ បន្ទាប់ពីប្រាសាទបាយ័ន។ ការសិក្សាស្វែងយល់ក្បាច់គុនដូនតានេះ នៅបន្តធ្វើនៅតាមបណ្តាប្រាសាទនានាផ្សេងទៀត។ បើយោងតាមលោក វ៉ាត់ ចំរើន អគ្គលេខាធិកានៃគណកម្មាធិការជាតិអូឡាំពិកកម្ពុជា, នាពេលបច្ចុប្បន្ននេះ ក្លិបក្បាច់គុនខ្មែរមានវត្តមាននៅក្នុង៦២ប្រទេស និងស្ថិតនៅក្នុងទ្វីបទាំង៥នៃពិភពលោក។
មហិច្ឆិតារបស់លោក វ៉ាត់ ចំរើន គឺធ្វើយ៉ាងណាឲ្យក្បាច់គុនប្រពៃណីដូនតាមួយនេះ ក្លាយទៅជាកីឡាអូឡាំពិកនាពេលអនាគត៕

អត្ថបទទាក់ទង