ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាមេរិកមិនត្រឹមតែបង្កផលប៉ះពាល់ដល់អាមេរិកប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងបញ្ជូនសារទៅកាន់តំបន់អាស៊ី និងពិភពលោកទាំងមូលផងដែរ
ខណៈពេលដែលសហរដ្ឋអាមេរិកកំពុងឈានកាន់តែកៀកដល់ថ្ងៃបោះឆ្នោតពាក់កណ្តាលអាណត្តិនៅថ្ងៃទី ០៨ វិច្ឆិកាខាងមុខ អ្វីៗមើលទៅហាក់ដូចជាមិនល្អទាល់តែសោះសម្រាប់ប្រធានាធិបតី ចូ បៃឌិន និងគណបក្សរបស់លោក។ គណបក្សរបស់ប្រធានាធិបតីរូបនេះអាចនឹងបាត់បង់អាសនៈនៅក្នុងសភាទាំងពីរ។ ខណៈពេលដែលគណបក្សប្រជាធិបតេយ្យកំពុងកាន់កាប់សំឡេងភាគច្រើនដ៏ស្តួចស្តើងនៅក្នុងសភាទាំងពីរ គណបក្សសាធារណៈរដ្ឋអាចនឹងទទួលបានសំឡេងភាគច្រើន