ខ្មែរប៉ុស្ដិ៍ Close

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងអំណរគុណចំពោះការគាំទ្រពីគ្រប់មជ្ឈដ្ឋានទាំងអស់ ក្នុងតួនាទីជានាយករដ្ឋមន្ត្រី ដែលនឹងត្រូវចូលកាន់តំណែងក្នុងពេលឆាប់ៗខាងមុខនេះ

ដោយ៖ សាន់ វីតា ​​ | ថ្ងៃអង្គារ ទី៨ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 57
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងអំណរគុណចំពោះការគាំទ្រពីគ្រប់មជ្ឈដ្ឋានទាំងអស់ ក្នុងតួនាទីជានាយករដ្ឋមន្ត្រី ដែលនឹងត្រូវចូលកាន់តំណែងក្នុងពេលឆាប់ៗខាងមុខនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងអំណរគុណចំពោះការគាំទ្រពីគ្រប់មជ្ឈដ្ឋានទាំងអស់ ក្នុងតួនាទីជានាយករដ្ឋមន្ត្រី ដែលនឹងត្រូវចូលកាន់តំណែងក្នុងពេលឆាប់ៗខាងមុខនេះ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ នេះបានបង្ហោះសារក្នុងទំព័រ Facebook ផ្លូវការរបស់ខ្លួន ដើម្បីថ្លែងអំណរគុណដល់អ្នកគាំទ្រទាំងអស់ ពីគ្រប់មជ្ឈដ្ឋាន ដែលបានផ្ញើរសារអបអរសាទរចំពោះរូបឯកឧត្តម ដែលត្រូវបាន ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងរូបខ្ញុំ ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។

ខាងក្រោមនេះគឺជាខ្លឺមសារទាំងស្រុងរបស់ឯកឧត្តមបណ្ឌិត៖

ខ្ញុំបាទសូមថ្លែងអំណរគុណចំពោះសម្ដេច ឯកឧត្តមលោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោកតាលោកយាយ លោកអ៊ំ ពូមីង បងប្អូន ក្មួយៗប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ដែលបានផ្ញើសារអបអរសាទរចំពោះរូបខ្ញុំក្នុងឱកាសដែល ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងរូបខ្ញុំ ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។

ទាំងនេះគឺជាការលើកទឹកចិត្តដ៏មហិមាចំពោះរូបខ្ញុំ ដោយខ្ញុំសូមប្តេជ្ញាចិត្តខិតខំអោយអស់ពីសមត្ថភាពដើម្បីបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជន តាមរយៈការថែរក្សាអោយបានជាដាច់ខាតនូវសុខសន្តិភាព ស្ថិរភាព និងការជំរុញការអភិវឌ្ឍប្រទេសប្រកបដោយបរិយាបន្ន សំដៅធ្វើយ៉ាងណាពង្រឹងកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ក៏ដូចជាការលើកស្ទួយកិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិ។

ប្រភពៈ Facebook Page

អត្ថបទទាក់ទង