ខ្មែរប៉ុស្ដិ៍ Close

ប្រសាសន៍សំខាន់ៗរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្នុងពិធីប្រជុំឆ្លងរបាយការណ៍បូកសរុប​លទ្ធផលការងារយោធា-សន្តិសុខឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២១ របស់​កងទ័ពជើងគោក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៥ ខែកក្កដា ឆ្នាំ២០២១ ព័ត៌មានទូទៅ 77
ប្រសាសន៍សំខាន់ៗរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្នុងពិធីប្រជុំឆ្លងរបាយការណ៍បូកសរុប​លទ្ធផលការងារយោធា-សន្តិសុខឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២១ របស់​កងទ័ពជើងគោក ប្រសាសន៍សំខាន់ៗរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្នុងពិធីប្រជុំឆ្លងរបាយការណ៍បូកសរុប​លទ្ធផលការងារយោធា-សន្តិសុខឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២១ របស់​កងទ័ពជើងគោក

ប្រសាសន៍​សំខាន់ៗ​របស់ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក ក្នុង​ពិធី​ប្រជុំ​ឆ្លង​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​យោធា​-​សន្តិសុខ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ឆមាស​ទី​២ ឆ្នាំ​២០២១ របស់​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ​។​

  1. សូម​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និង​ពលទាហាន​នៅ​គ្រប់​បណ្តា​ស្ថាប័ន​-​កងឯកភាព​ទាំងអស់​ចំណុះ​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច ទោះជា​ក្នុង​កាលៈទេសៈ​លំបាក​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ ជាពិសេស​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២១ នេះ​តែម្តង គឺ​នៅក្រោយ​ព្រឹត្តិការណ៍ ២០ កុម្ភៈ ដែល​យើង​កំពុង​មានការ​ប្រឈម​ខ្លាំង​។ ក្នុងនេះ ទោះបី​មាន​សកម្មភាព​មួយចំនួន​យើង​មិនអាច​អនុវត្តបាន ប៉ុន្តែ​ល​ចំពោះ​ទ្ធ​ផល​ការងារ​ជារួម គឺ​យើង​នៅតែ​អាច​រក្សាបាន​នូវ​ប្រតិបត្តិការ​ជាធម្មតា​, ការត្រៀម​លក្ខណៈ​រៀបរយ​ក្នុងការ​បំពេញភារកិច្ច និង​ការចូលរួម​នៅក្នុង​កិច្ចការ​នានា​ទៅតាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​, ក្រសួងការពារជាតិ​, អគ្គបញ្ជាការដ្ឋាន និង​បញ្ជាការដ្ឋាន​កងទ័ពជើងគោក ដោយ​យើង​បាន​ខិតខំ​ប្រឹងប្រែង​សម្រេចបាន​គួរ​ជាទី​មោទនៈ ជាពិសេស​នៅក្នុង​ការងារ​គ្រប់​ភារកិច្ច​សំខាន់ៗ​ចាំបាច់​ចំពោះមុខ ពាក់ព័ន្ធ​នឹង​ការទប់ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​។​
  2. ទោះ​នៅក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ រាជរដ្ឋាភិបាល ដែលមាន សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ជា​ប្រមុខ និង​ជា​ប្រធាន​គណៈកម្មការ​ធិ​ការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ បាន​ដឹកនាំ​ការងារ​យ៉ាងសកម្ម និង​ជាប្រចាំ​ក្នុង​រយៈពេល ០២ ឆ្នាំ​កន្លងមកនេះ ដោយបាន​ចាត់វិធានការ​ជា​បន្តបន្ទាប់​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក៏ដូចជា​ការព្យាបាល និង​ការរៀបចំ​ធនធាន​ដើម្បី​ដោះស្រាយ​រាល់​បញ្ហា​ដែល​កើតមាន​ជូន​ប្រជាពលរដ្ឋ រួមមាន​ការដាក់ឱ្យ​ដំណើរការ​យន្តការ​ជំនួយ​សង្គម​សម្រាប់​ប្រជាជន​ដែល​ជួប​ការលំបាក​ផ្នែក​ជីវភាព ជាដើម​។​
  3. ពាក់ព័ន្ធ​នឹង​ការងារ​លើកកម្ពស់​សុខ​មាល​ភាព​របស់​កងទ័ព ជាពិសេស​ការការពារ​ជំងឺ​កូ​វីដ​-១៩ សូម​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​គ្រប់​ស្ថាប័ន​-​កងឯកភាព​ទាំងអស់ ដែល​បាន​ខិតខំ​អនុវត្ត​វិធាន​សុខាភិបាល​ក្នុងការ​គ្រប់គ្រង​កម្លាំង​ក្នុង​រយៈកាល​កន្លងមក​នេះ និង​សូម​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​បន្ត​រឹតបន្តឹង​ការអនុវត្ត​វិធានការ​ទាំងនេះ​ឱ្យមាន​ប្រសិទ្ធភាព​បន្ថែមទៀត ដើម្បី​ការពារ​ខ្លួន​នៅក្នុង​ជួរ​ទ័ព​, គ្រួសារ​ទ័ព និង​សហគមន៍​។
  4. ជា​ទិសដៅ​ការងារ​បន្ត​ចំពោះមុខ ឆ្លើយតប​នឹង​បទបញ្ជា​ជា​យុទ្ធសាស្ត្រ​ថ្មីៗ​របស់ សម្តេច​តេ​ជោ ក៏ដូចជា​គោលការណ៍​ណែនាំ​របស់​ក្រសួងការពារជាតិ​លើ​កិច្ចការ​នេះ កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ​បានសម្រេច​ដាក់ចេញ​នូវ​គោលការណ៍​ភារកិច្ច​ជាក់ស្តែង​មួយចំនួន ដូចខាងក្រោម​៖
    • កម្លាំង​ទាំងអស់​នៅតាម​ព្រំដែន ត្រូវ​សហការ​ជាមួយ​សមត្ថកិច្ច​គ្រប់​ជំនាញ ដើម្បី​ពង្រឹង​ការគ្រប់គ្រង និង​ត្រួតពិនិត្យ​រាល់​ការចេញចូល​របស់​ប្រជាពលរដ្ឋ ដើម្បី​ទប់ស្កាត់​ការនាំ​ចូល​នូវ​ជំងឺ​កូ​វីដ​-១៩ ប្រភេទ​ថ្មី​។​
    • អង្គភាព​ទាំងអស់​ត្រូវ​បន្ត​ចាត់វិធានការ​ការពារ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​អង្គភាព តាមរយៈ​ការគ្រប់គ្រង​កម្លាំង​ឱ្យបាន​ហ្មត់ចត់​, ការត្រួតពិនិត្យ​ការចេញ​-​ចូល​, ការរៀបចំ​កន្លែង​ច​ត្តា​ឡី​ស័ក និង​កន្លែង​ព្យាបាល​កម្រិត​ស្រាល​។​
    • ត្រូវ​ប្រុងប្រៀប​រៀបចំ​ធ្វើតេស្ត​ដល់​យោធិន​នៅតាម​បណ្តា​អង្គភាព ដោយ​យកចិត្តទុកដាក់​ជាពិសេស​ដល់​កម្លាំង​ទាំងអស់​ដែល​ចេញ​ប្រតិបត្តិការ​តាម​ច្រកព្រំដែន​, ពេទ្យ​យោធា​, កម្លាំង​ចូលរួម​ចាក់​វ៉ាក់សាំង និង​កម្លាំង​ដែល​ចូលរួម​ប្រតិបត្តិការ​ក្នុង​តំបន់​មាន​ហានិភ័យ​ខ្ពស់ ដូចជា​តំបន់​ក្រហម ជាដើម​។​
    • បន្ត​ភារកិច្ច​ដែល​បាន​អនុវត្ត​កន្លងមក ក៏ដូចជា​ត្រៀមកម្លាំង​ដើម្បី​ចូលរួម​អនុវត្ត​ភារកិច្ច​នៅពេល​មាន​បទបញ្ជា ដូចជា​៖ ការរៀបចំ​ក្រុមគ្រូពេទ្យ​, ការចូលរួម​ក្នុងការ​ការពារ និង​រក្សា​សន្តិសុខ​នៅតាម​មណ្ឌល​ច​ត្តា​ឡី​ស័ក​, ការចូល​រួ​ការបិទ​ខ្ទប់​នៅតាម​បណ្តា​រាជធានី​-​ខេត្ត និង​ការដឹកជញ្ជូន​ពលករ​ត្រលប់​មកពី​បរទេស​។​
    • បន្ត​ចូលរួម និង​ត្រៀម​ចូលរួម​នៅក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ តាម​ផែនការ​របស់​រាជរដ្ឋាភិបាល​៕

អត្ថបទទាក់ទង