ខ្មែរប៉ុស្ដិ៍ Close

    សម្តេចតេជោ ហ៊ុន សែន៖ អ្នកជំនាន់ចាស់ មិនទាន់ចាកចេញពីវិស័យនយោបាយរបស់កម្ពុជានោះទេ

    ដោយ៖ សាន់ វីតា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 337
    សម្តេចតេជោ ហ៊ុន សែន៖ អ្នកជំនាន់ចាស់ មិនទាន់ចាកចេញពីវិស័យនយោបាយរបស់កម្ពុជានោះទេសម្តេចតេជោ ហ៊ុន សែន៖ អ្នកជំនាន់ចាស់ មិនទាន់ចាកចេញពីវិស័យនយោបាយរបស់កម្ពុជានោះទេ

    នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ (រង្វង់មូលមហាវិថីឈ្នះឈ្នះ-ផ្លូវជាតិលេខ១) និងផ្លូវខ្នែង នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកជំនាន់ចាស់ មិនទាន់ចាកចេញពីវិស័យនយោបាយរបស់កម្ពុជានោះទេ ខណៈសម្ដេចតេជោ នឹងនៅតែបន្តធ្វើជាប្រធានគណបក្សប្រជាជនកម្ពុជា ចំណែកមន្រ្ដីចាស់ៗមួយចំនួនទៀត ក៏នឹងបន្តធ្វើការងារលើវិស័យនយោបាយនេះដែរនៅក្នុងជួរគណបក្សប្រជាជនកម្ពុជា។

    សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការផ្ទេរអំណាចដល់អ្នកបន្តវេននាពេលនេះ គឺជាពេលវេលាដ៏ល្អបំផុត ដើម្បីធានានិរន្តរភាព និងស្ថិរភាពនយោបាយនៅកម្ពុជា គឺវាល្អជាងផ្ទេរពេលដែលយើងចាស់ ឬមរណភាព។

    សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា បើសិនជាមានបញ្ហាគ្រោះថ្នាក់ណាមួយកើតឡើងដល់អាយុជីវិតរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្តេចតេជោ ត្រូវត្រឡប់មកធ្វើជានាយករដ្ឋមន្រ្តីវិញទម្រាំជ្រើសរើសអ្នកថ្មីបាន៕

    អត្ថបទទាក់ទង