ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បង្ហាញការហួសចិត្តដែលជនអគតិថាលោកបានជំងឺកូរ៉ូណាហើយនិស្សិតខ្មែរម្នាក់នៅវូហានបានស្លាប់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 23
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បង្ហាញការហួសចិត្តដែលជនអគតិថាលោកបានជំងឺកូរ៉ូណាហើយនិស្សិតខ្មែរម្នាក់នៅវូហានបានស្លាប់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បង្ហាញការហួសចិត្តដែលជនអគតិថាលោកបានជំងឺកូរ៉ូណាហើយនិស្សិតខ្មែរម្នាក់នៅវូហានបានស្លាប់

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ដោយបង្ហាញការហួសចិត្តចំពោះជនអគតិម្នាក់បានផ្សព្វផ្សាយដោយបំភ្លៃថាលោកបានឆ្លងជំងឺកូរ៉ូណានេះ ហើយថាមាននិស្សិតខ្មែរម្នាក់នៅវូហានបានស្លាប់ដោយសារជំងឺនេះផងដែរ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតបញ្ចប់ការសិក្សាឆ្នាំ២០១៨-២០១៩ សរុប ១,៩៧៧នាក់ នារី ៨១៥នាក់ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា និស្សិតខ្មែរទាំងអស់នៅប្រទេសចិន រួមទាំងនៅក្នុងទីក្រុងវូហានផងដែរ កំពុងមានសុខភាពល្អផងដែរ ហើយលោកក៏សូមអរគុណដល់ប្រទេសចិនដែលបានជួយការពារនិស្សិតខ្មែរយើង៕

អត្ថបទទាក់ទង