ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរា បន្តគម្រោងអភិរក្ស ពង្រឹងថ្មខឿនរួតបាកាណប្រាសាទអង្គរវត្ត ដំណាក់កាលទី៣

ដោយ៖ សាន់ វីតា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៣ វប្បធម៌ & ប្រវត្តិសាស្រ្ដ 57
អាជ្ញាធរជាតិអប្សរា បន្តគម្រោងអភិរក្ស ពង្រឹងថ្មខឿនរួតបាកាណប្រាសាទអង្គរវត្ត ដំណាក់កាលទី៣ អាជ្ញាធរជាតិអប្សរា បន្តគម្រោងអភិរក្ស ពង្រឹងថ្មខឿនរួតបាកាណប្រាសាទអង្គរវត្ត ដំណាក់កាលទី៣

ក្រុមអ្នកជំនាញនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា បន្តគម្រោងជួសជុលថ្មខឿនរួតបាកាណប្រាសាទអង្គរវត្ត ដំណាក់កាលទី៣ ក្នុងគោលបំណងពង្រឹងរចនាសម្ពន្ធ ដែលខូចខាត។ រុះរើថ្មដែលពុំមានសុវត្ថិភាពដោយផ្នែកៗដើម្បីរៀបបញ្ចូលកន្លែងដើមឱ្យមានសុវត្ថិភាពឡើងវិញ លើកតម្លៃ ថែរក្សា និងការពារស្នាដៃសំណង់ស្ថាបត្យកម្មខ្មែរឱ្យបានគង់វង្សយូរអង្វែង។

ស្ថាបត្យករ និងជាអ្នកមើលការខុសត្រូវលើការដ្ឋានជួសជុលរួតបាកាណ លោក ឃាម មុនី ឱ្យដឹងថា គម្រោងជួសជុលនៅរួតបាកាណនៃប្រាសាទអង្គរវត្តដំណាក់កាលទី៣ នៅជ្រុងអាគ្នេយ៍ត្រូវបានបែងចែកជា៦ផ្នែក ដោយចាប់ផ្តើមនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣។ ស្ថាបត្យករដដែលបន្តទៀតថា ការងារជួសជុលពង្រឹងខឿននៅតាមជ្រុងនីមួយៗបានចំនួន២ទីតាំង បច្ចុប្បន្នសម្រេចបាន៤០ភាគរយហើយ។

លោក ឃាម មុនី ពន្យល់ថា ក្នុងទីតាំងនីមួយៗមានបាត់ថ្មដោយអន្លើតម្រូវឱ្យបន្ថែមថ្មថ្មី ដើម្បីពង្រឹងរចនាសម្ពន្ធខឿន រួមទាំងជណ្តើរឱ្យរឹងមាំឡើងវិញ។ ចំពោះថ្មចាស់ ដែលរកឃើញក៏នឹងយកទៅដាក់នៅតាមទីតាំងដើមវិញ។ ក្រុមការងាររៀបចំថ្មដែលក្រៀកហែក សម្អាតកំណកដី សម្អាតកំណកអាចម៌សត្វដែលនាំឱ្យថ្មពុកផុយ ពង្រឹងថ្មបាយក្រៀមផ្នែកខាងក្នុង បិទភ្ជិតកន្លែងមានទឹកហូរច្រោះ។ ដោយសារថ្មមួយចំនួនមើលពីខាងក្រៅមើលឃើញសភាពល្អ តែបានពុកផុយផ្នែកខាងក្នុង ដែលជាការស្មុគ្រស្មាញលើការងារជួសជុល៕

អត្ថបទ: លោក យី សុថា
រូបភាព: លោក ភោគ ជា

អត្ថបទទាក់ទង