ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរានឹងផ្តល់បច្ចេកទេសជួសជុលកុដិឈើដ៏ចំណាស់នៅវត្តព្រះព្រហ្មរ័ត្ន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 50

ក្រុមការងារកិច្ចការវត្តអារាមនៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យកុដិឈើដ៏ចំណាស់មួយខ្នង ដែលជាស្ថាបត្យកម្មប្រកបដោយរចនាបថខ្មែរ ត្រូវបានសាងសង់ឡើងអំពីឈើ ដំបូលប្រក់ក្បឿង និងមានអាយុកាលប្រមាណជាង៩០ឆ្នាំ ដែលស្ថិតនៅក្នុងវត្តព្រះព្រហ្មរត័្ន ខេត្តសៀមរាប។ វត្តព្រះព្រហ្មរ័ត្ននេះ ជាវត្តដ៏ចំណាស់មួយក្នុងចំណោមវត្តចំណាស់ដទៃទៀត នៅតាមបណ្តោយដងស្ទឹងខេត្តសៀមរាប ។

បច្ចុប្បន្ននេះ ក្រុមការងារកិច្ចការវត្តអារាម កំពុងតែសិក្សាលើគម្រោងនៃការជួសជុលកុដិឈើដ៏ចំណាស់នេះ ។ ហើយគម្រោងនេះ គឺធ្វើឡើងក្នុងគោលបំណង ធ្វើយ៉ាងណាដើម្បីលើកស្ទួយស្នាដៃ និងចូលរួមអភិរក្សនូវសំណង់ស្ថាបត្យកម្មឈើដ៏ចំណាស់ ដែលមានមានតម្លៃមិនអាចកាត់ថ្លៃបានរបស់បុព្វបុរសខ្មែរ ទាំងព្រះសង្ឃ និងពុទ្ធបរិស័ទ ។

ក្នុងការជួសជុលនោះ ក្រុមអ្នកជំនាញនឹងរក្សាទម្រង់ដើមទាំងស្រុង មិនអោយមានការបាត់បង់ទ្រង់ទ្រាយណាមួយឡើយ គឺធ្វើយ៉ាងណា ដើម្បីបន្តរក្សានូវស្នាដៃ និង សទ្ធារបស់បុព្វបុរសខ្មែរយើងអោយនៅស្ថិតស្ថេរគង់រង់ចីរកាល ។

អត្ថបទទាក់ទង