ខ្មែរប៉ុស្ដិ៍ Close

កូនឈើចម្រុះចំនួន២,៦១០ដើមទៀត ត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយពីថ្ងៃទី២ ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១០ ខែសីហា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 58
កូនឈើចម្រុះចំនួន២,៦១០ដើមទៀត ត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយពីថ្ងៃទី២ ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ កូនឈើចម្រុះចំនួន២,៦១០ដើមទៀត ត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយពីថ្ងៃទី២ ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១

កូនឈើចម្រុះសរុបចំនួន ២,៦១០ ដើមទៀត ត្រូវបានអាជ្ញាធរជាតិអប្សរា ចែកចាយដល់សាធារណជន ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៧ ខែ សីហា ឆ្នាំ២០២១។ កូនឈើទាំងនោះរួមមាន៖

  • ប្រគេទកូនឈើជូនព្រះវិជ័យរង្សី ឡាច លាង ព្រះគ្រូប្រាសាទរង្សី អនុគណក្រុងសៀមរាប ចំនួន៥៥០ដើម ដើម្បីយកទៅដាំក្នុងបរិវេណវត្ត មុនឆាយលាងវនារាម ស្ថិតក្នុងភូមិគោកស្រុក ឃុំវារិន ស្រុកវារិន ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង១០០ដើម ធ្នង់១០០ដើម ច្រេស២៥ដើម គគីរ១០០ដើម អង្កាញ់២៥ដើម ផ្ញៀវ៥០ដើម សេដា២៥ដើម ថ្កុល៥០ដើម និងរំដួល៧៥ដើម។
  • ផ្តល់កូនឈើជូនលោក ស្វាយ ហុង មេឃុំដូនកែវ ចំនួន៤០ដើម ដើម្បីយកទៅដាំលំអក្នុងបរិវេណសាលាឃុំ ស្ថិតក្នុងស្រុកពួក ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ក្ងោក១០ដើម និងរំដួល៣០ដើម។
  • ផ្តល់កូនឈើជូនលោក យឹម គឹមសាន ចំនួន២០០ដើម ដើម្បីយកទៅដាំលំអនៅភូមិធម្មជាតិរុនតាឯក សិ្ថតក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ឥន្ទនេល១០០ដើម ត្របែកព្រៃ៥០ដើម និងក្ងោកតូច៥០ដើម។
  • ផ្តល់កូនឈើជូនលោក អែម សំអឿន នាយកវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ស្ពឺ ចំនួន២៥០ដើម ដើម្បីយកទៅដាំលម្អក្នុងបរិវេណវិទ្យាល័យនេះ ស្ថិតនៅភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។ កូនឈើទាំងនោះរួមមាន គគីរ១០០ដើម គ្រញូង៥០ដើម ត្របែកព្រៃ៥០ដើម និងរំដួល៥០ដើម។
  • ផ្តល់កូនរំដួលជូនអ្នកស្រី ឯក នីដា ចំនួន៣០ដើម ដើម្បីយកទៅដាំលំអក្នុងបរិវេណលំនៅដ្ឋានផ្ទាល់ខ្លួន ស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
  • ផ្តល់កូនឈើជូនលោក អោ កឿត នាយកសាលាបឋមសិក្សាសំបួរ ចំនួន៦០០ដើម ដើម្បីយកទៅដាំលំអក្នុងបរិវេណសាលារៀន ស្ថិតនៅឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង២០០ដើម ធ្នង់១០០ដើម បេង៥០ដើម គគីរ១០០ដើម ក្ងោក៥០ដើម និងត្របែកព្រៃ១០០ដើម។
  • ផ្តល់កូនឈើជូនតំណាងនាយកដ្ឋានសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ចំនួន៤១០ដើម ដើម្បីយកទៅដាំនៅបរិវេណខាងលិចអាងស្ទាក់ខ្សាច់(ច្រកសំពៅលូន)ផ្នែកខាងជើងកសិណប្រាសាទអង្គរវត្ត។ កូនឈើទាំងនោះរួមមាន គគីរ២៧០ដើម និងរំដួល១៤០ដើម ។
  • ផ្តល់កូនឈើជូនអ្នកស្រី ព្រំ សុភារ៉ា បំរើការងារនៅខេត្តសៀមរាប ចំនួន១៣០ដើម ដើម្បីយកទៅដាំនៅលើដីទំនេរផ្ទាល់ខ្លួន ស្ថិតនៅភូមិបឹង សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង៥០ដើម បេង២៥ដើម ធ្នង់២៥ដើម រំដួល១០ដើម ត្របែកព្រៃ១០ដើម និងអង្កាញ់១០ដើម។
  • ផ្តល់កូនឈើជូនលោក ញាន ឬទ្ធី បំរើការងារនៅខេត្តសៀមរាប ចំនួន២២០ដើម ដើម្បីយកទៅដាំនៅលើដីទំនេរផ្ទាល់ខ្លួន ស្ថិតនៅភូមិអន្លង់ស ឃុំរំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។ កូនឈើទាំងនោះរួមមាន គ្រញូង១០០ដើម បេង៨០ដើម និងធ្នង់៤០ដើម។
  • ផ្តល់កូនឈើជូនអ្នកស្រី ឆោម កញ្ញា ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន៣០ដើម ដើម្បីយកទៅដាំនៅលើដីទំនេរផ្ទាល់ខ្លួន ស្ថិតនៅភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង១០ដើម ធ្នង់១០ដើម បេង៥ដើម និងច្រេស៥ដើម។
  • ផ្តល់កូនឈើជូនអ្នកស្រី សរ ធារី ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន១៥០ដើម ដើម្បីយកទៅដាំនៅដីទំនេរផ្ទាល់ខ្លួន ស្ថិតនៅភូមិព្រៃខ្នុរ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គគីរ៥០ដើម កកោះ៥០ដើម និងឈើទាល៥០ដើម។

អត្ថបទ និងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន

អត្ថបទទាក់ទង