ខ្មែរប៉ុស្ដិ៍ Close

សម្តេច​ ហ៊ុន សែន ទម្លាយ​ឱ្យ​ដឹងថា លោក ជុន ច័ន្ទបុត្រ បាន​ប្រាប់លោក ហ៊ុន ម៉ាណែត ឱ្យជួយការពារខ្លាចអាមេរិកសម្លាប់ដូចបណ្ឌិត​ កែម ឡី

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃអង្គារ ទី២០ ខែមីនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 69
សម្តេច​ ហ៊ុន សែន ទម្លាយ​ឱ្យ​ដឹងថា លោក ជុន ច័ន្ទបុត្រ បាន​ប្រាប់លោក ហ៊ុន ម៉ាណែត ឱ្យជួយការពារខ្លាចអាមេរិកសម្លាប់ដូចបណ្ឌិត​ កែម ឡី សម្តេច​ ហ៊ុន សែន ទម្លាយ​ឱ្យ​ដឹងថា លោក ជុន ច័ន្ទបុត្រ បាន​ប្រាប់លោក ហ៊ុន ម៉ាណែត ឱ្យជួយការពារខ្លាចអាមេរិកសម្លាប់ដូចបណ្ឌិត​ កែម ឡី

សម្តេច​តេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន មុននេះបន្តិចបានលើកឡើងថា  ខណៈនេះ​លោក ជុន ច័ន្ធបុត្រ កំពុងមានវត្តមាននៅអូស្ត្រាលី  សម្តេច​ថា ជុន ច័ន្ទបុត្រ បានទៅជួបឧត្តមសេនីយឯក ម៉ៅ សុីផាន់​ មុនជួប ហ៊ុន ម៉ាណែត គាត់សុំឱ្យុ ម៉ៅ ស៊ីផាន់ ការពារផង ប្រយ័ត្នពួកអាមេរិក សម្លាប់ដូចកែមឡី»។
សម្តេច​តេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ដូចនេះក្នុងឱកាសអញ្ជើញក្នុងពិធីសំណេះសំណាលជាមួយសមាគមខ្មែររស់នៅក្នុងប្រទេសអូស្ត្រាលី និងប្រទេសណូវ៉ែលហ្សេឡង់ នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី នាល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ។

សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ទៀតថា ជុន ច័ន្ទបុត្រ បានផ្ញើ Whatsapp មកលោក ហ៊ុន ម៉ាណែត ផងដែរអំពីរឿងនេះ ហើយលោក ហ៊ុន ម៉ាណែត បានផ្ញើបន្តមកលោកបានលើកឡើងថា «ពេលដែលអ្នកកឯងមានញ្ហារត់ចេញពីប្រទេស អ្នកឯងបាន Whatsapp បញ្ជូនមកកូនប្រុសខ្ញុំ ហើយកូនប្រុសខ្ញុំបាន Forward មកឱ្យខ្ញុំ»។

សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានលើកឡើងជុំវិញមរណភាពរបស់លោកបណ្ឌិត កែម ឡី ផងដែរ ដោយលោកបានលើកឡើងថា «កែម ឡី ត្រូវគេធ្វើឃាតនៅថ្ងៃ១០ ខែ៧ តើអ្នកណាទទួលផលប្រយោជន៍ពីការស្លាប់របស់ កែម ឡី? មិនមែនរដ្ឋាភិបាល ឬ ហ៊ុន សែន ទេ គេតែងតែនិយាយថា អ្នកណាក៏ដោយ ឱ្យតែជួបហ៊ុន សែន នឹងប្រែក្លាយទស្សនៈនយោបាយ បានជាបណ្តាញមួយបានកំចាត់»។

សម្តេច​តេជោថ្លែង​បែប​នេះ ជា​មួយ​នឹងការបញ្ជាក់ថា ​ការ​ស្លាប់​របស់​បណ្ឌិត​ កែម ឡី អាច​ថា អ្នក​ដែល​ចំ​ណេញ​គឺ​ក្រុមប្រឆាំង​ ហើយ​ពួក​គេលាប​ពណ៌​មក​លើ​រដ្ឋាភិបាល​ថាជាអ្នក​ដៃដល់​ទៅ​វិញ​។ ប៉ុន្តែ ទោះ​យ៉ាង​ណា​សម្តេច​តេជោ ក៏បាន​បញ្ជាក់​ទៅ​ភរិយារបស់​លោកបណ្ឌិត កែម ឡី ថា លោកស្រី​មាន​ការ​យល់​ច្រឡំ​ធំ​ណាស់​មក​លើ​សម្តេច​ក្នុង​ករណី​ឃាតកម្ម​លើប្តី​របស់​លោកស្រី​។

អត្ថបទទាក់ទង